ព័ត៌មានជាតិ
វេទិកាស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AI for All) ជាប្រធាបទធំនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣
កម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ចេញនូវផែនការគោលមួយចំនួនដើម្បីទាញយកប្រយោជន៍ពីការរីកចំរើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ជាវិធានការការពារអំពីហានិភ័យមួយចំនួនផងដែរសម្រាប់អ្នកប្រើប្រាស់។

ថ្លែងនៅក្នុង ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ កម្ពុជាទិវាជាតិលើកទី៣ កាលពីថ្ងៃទី២៦ ខែមីនា លោក ហែម វណ្ណឌី រដ្ឋមន្រ្តី MISTI និងក៏ប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា ការអភិវឌ្ឍវិស័យនេះពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍។ ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍នេះ ធនធានមនុស្យដែលមានទេពកោសល្យគឺជាកត្តាចម្បងកំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖“បច្ចេកវិទ្យាមានសក្តានុពលក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមជាតិបានកំពុងនឹងជួបប្រទះ។ ប៉ុន្តែ បច្ចេកវិទ្យា ក៏បានផ្តល់នូវក្តីបារម្ភ និងបញ្ហាប្រឈមដែលមានលក្ខណៈស្មុគស្មាញមួយចំនួនផងដែរ ដូចជាតម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្របខណ្ឌគតិយុត្តិមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ សន្តិសុខ សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងសមភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។”

ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP កំពុងសិក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ «The Community of Practice»។
កម្មវិធីសំខាន់ៗនៃទិវាជាតិលើកទី៣នេះ រួមមានវេទិកាស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AI for All) ដែលផ្តោតលើការអភិវឌ្ឍ និងគ្រប់គ្រងបច្ចេកវិទ្យា AI ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងកិច្ចពិភាក្សាស្តីពី “ការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ដោយបង្ហាញការអនុវត្តជាក់ស្តែងនៃបច្ចេកវិទ្យាជួរមុខ រួមទាំងបច្ចេកវិទ្យាពិនិត្យវិភាគជំងឺទឹកនោមផ្អែមដោយប្រើ AI បច្ចេកវិទ្យា Blockchain និងសុវត្ថិភាពបច្ចេកវិទ្យា។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមបានអញ្ជើញជាអធិបតីភាពនៃទិវានេះក៏លើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។
លោកថា៖«ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម»។
លោក សុខ ចិន្តាសោភា បានថ្លែងឱ្យដឹងទៀតថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពុំមែនជាភារកិច្ចរបស់ក្រសួងណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែវាមានចរិតជាអន្តរវិស័យ ប្រទាក់ក្រឡាគ្នា ដែលទាមទារឱ្យមានការចូលរួមសហការគ្នាជិតស្និទ្ធ ប្រកបដោយសុឆន្ទៈពិតប្រាកដ ក្នុងក្របខណ្ឌអន្តរក្រសួង-ស្ថាប័ន រួមទាំងវិស័យឯកជនផងដែរ ដោយគិតគូរលើផលប្រយោជន៍រួមរបស់ប្រទេសជាតិជាធំ មិនប្រកាន់ជំហរក្រសួងនិយម ឬមិនធ្វើការដាច់ដោយឡែកពីគ្នានោះទេ។
បើតាម MISTI គំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួនបួនដែលបានដាក់ឱ្យដំណើរការក្នុងកម្មវិធីនេះរួមមាន ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍;ប្រព័ន្ធទិន្នន័យធុរកិច្ចឆ្លាតវៃ; កម្មវិធីពិនិត្យចក្ខុរោគបណ្តាលមកពីជំងឺទឹកនោមផ្អែមដោយប្រើបញ្ញាសិប្បនិម្មិត; និងថ្នាលបច្ចេកវិទ្យាទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


