Connect with us

ព័ត៌មានអន្ដរជាតិ

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

បានផុស

នៅ

សេចក្តីរាយការណ៍​​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ បាន​ឲ្យ​ដឹងថា តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ដែលកំពុងពិនិត្យមើលសំណុំ​រឿង​​ចោទប្រកាន់​ទម្លាក់​​អំណាច​​របស់​ប្រធានាធិបតី Yoon Suk Yeol នឹងប្រកាសការសម្រេចចិត្ត (សាលក្រម)​ ​នៅ​ថ្ងៃសុក្រ​ទី​៤​ខែ​មេសា​ ដើម្បី​បញ្ចប់​ការ​ទន្ទឹង​រង់ចាំ​ដ៏​យូរ​​។​​

​សាលក្រម​​​របស់តុលាការ​​ធម្មនុញ្ញ នឹងត្រូវ​​កំណត់​ថាតើ ត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬ​ត្រូវ​​​​ប្រគល់​អំណាច​ប្រធានាធិបតី​​​​ឲ្យ​គាត់​កាន់​កាប់វិញ បន្ទាប់​ពី​ការព្យួរអំណាច​​​​​​អស់រយៈពេល​ជាង​១០០ថ្ងៃ​ ក្រោយ​​សភា​​បោះឆ្នោតទម្លាក់​កាលថ្ងៃទី​​១៤ខែ​ធ្នូឆ្នាំ​២០២៤​។

សេចក្តី​ប្រកាស​​​របស់​តុលាការ​​ធម្មនុញ្ញ​នៅ​ថ្ងៃ​អង្គារ​នេះដែល​ធ្វើឡើង​តាមកញ្ចក់​ទូរទស្សន៍​ បាន​​ឲ្យ​ដឹង​ថា តុលាការបាននិយាយថា ​ការ​ប្រកាសសាលក្រម​​នោះ​នឹងត្រូវធ្វើឡើងនៅម៉ោង ១១ព្រឹក ម៉ោង​នៅ​​​ទីក្រុង​សេអ៊ូល (0200 GMT) (​ត្រូវ​ម៉ោង​៩​ព្រឹក​ម៉ោ​ងនៅ​ប្រទេស​កម្ពុជា​) ហើយសម័យប្រជុំ​​​របស់​តុលាការ​​ធម្មនុញ្ញ​នាពេលនោះ​ក៏​នឹងត្រូវបានអនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​ផងដែរ។

Yoon ត្រូវបានសភាចោទប្រកាន់កាលពីថ្ងៃទី ១៤​ខែធ្នូឆ្នាំ​២០២៤​ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់គាត់ ដោយប្រកាសច្បាប់អាជ្ញាសឹក​កាល​ថ្ងៃទី​៣​ខែ​​​ធ្នូ​ឆ្នាំ​២០២៤ ដោយ​គ្មានហេតុផលសមហេតុ​ផល ​​ក្នុង​ការ​​​ដាក់​ចេញ​ច្បាប់​អាជ្ញាសឹក​ដែល​មានរយៈពេល​ត្រឹម​តែ​​ប្រមាណ​៦​ម៉ោង​ប៉ុណ្ណោះ​។

​​ប្រធានាធិបតី​ Yoon Suk Yeol ​ដែល​ត្រូវបានព្យួរ​អំណាច​នោះ បាននិយាយថា លោកមិនដែលមានបំណងដាក់ច្បាប់​អាជ្ញាសឹក​ពេញលេញនោះទេ ប៉ុន្តែផ្ទុយទៅវិញ មានន័យថា ដើម្បីព្រមាន​ឲ្យ​ដឹង​​ជុំវិញការបំពានច្បាប់​របស់គណបក្សប្រជាធិបតេយ្យ​លើសំឡេងភាគច្រើននៅក្នុងសភា ដែលលោកបានប្រកែកថាកំពុងគំរាមកំហែងបំផ្លាញប្រទេស។

ច្បាប់អាជ្ញាសឹកនោះ​ត្រូវគេ​ដឹង​ថា ​លោក​ Yoon Suk Yeol បាន​ប្រកាស​​ក្រោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​​​គ្រប់គ្រង​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​ បាន​​​​ទម្លាក់​ចោល​​​​គម្រោង​ចំណាយ​ដែលស្នើ​ឡើង​ដោយ​គណៈរដ្ឋមន្ត្រី​​​របស់​ប្រធានាធិបតី​​ ដែលធ្វើឲ្យ​លោក​ខឹង និង​ចាត់ទុក​​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​​បក្ស​ប្រឆាំង​ជាអ្នក​រារាំង​​​ការ​អភិវឌ្ឍន៍​ជាតិ និង​ជាកម្លាំង​គំាទ្រ​​កូរ៉េខាងជើង​។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ លោក Yoon មុនពេលតុលាការបញ្ចប់ការជជែកវែកញែក​កាល​ថ្ងៃទី​២៥ខែ​​កុម្ភៈ​២០២៥ លោក Yoon ក៏បាននិយាយថា ការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកគឺជាការអំពាវនាវដល់ប្រជាជនឱ្យយកឈ្នះលើ «កងកម្លាំងប្រឆាំងរដ្ឋ» អ្នកអាណិតអាសូរដែលគាំទ្រកូរ៉េខាងជើង៕​

សារព័ត៌មាន JoonAng Daily ​បានផ្សាយ​ថា សាលក្រមរបស់តុលាការ​ធម្មនុញ្ញ​ក្នុងសំណុំរឿងរបស់លោក Yoon គឺ​មាន​រយៈពេល​៣៨ថ្ងៃ បន្ទាប់ពីសវនាការចុងក្រោយនៃការកាត់ក្តីរបស់គាត់នៅថ្ងៃទី២៥​ខែកុម្ភៈ និង ១១១​ថ្ងៃបន្ទាប់ពី​រដ្ឋសភា​បានដាក់សំណើចោទប្រកាន់ជាផ្លូវការទៅកាន់តុលាការធម្មនុញ្ញ។ ចៅក្រមទាំងប្រាំបីរបស់តុលាការបានធ្វើការពិភាក្សាលើសំណុំរឿងរបស់ Yoon ស្ទើរតែរាល់ថ្ងៃចាប់តាំងពីការកាត់ក្តីរបស់គាត់បានបញ្ចប់៕​

ដោយ រ៉ាន់ រើយ​​

ប្រធានាធិបតី​ Yoon Suk Yeol ​មើល​ទៅ​កាន់​តុលាការ​ក្រុងសេអ៊ូល ពេលដោះលែង​នៅក្រៅឃុំ​កាលថ្ងៃទី​ ៨មីនា​ ២០២៥។ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប៉ូលិសវៀតណាម បង្ក្រាបក្រុមឆបោកប្រាក់៣៩លានដុល្លារ ដោយប្រើ AI

ជីវិតកម្សាន្ដ៦ នាទីutes មុន

តារាកូរ៉េ៣រូប ជាប់ដានធ្វើបាបអ្នកដទៃនៅសាលា ខណៈភាពយន្តចេញផ្សាយក៏បរាជ័យគ្មានអ្នកទស្សនា

សន្តិសុខសង្គម៨ នាទីutes មុន

ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះស្ដារប្រឡាយ៦០០ម៉ែត្រ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

UN៖ តំបន់ហ្គាហ្សាជាកន្លែងស្រេកឃ្លានបំផុតនៅលើភពផែនដី

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេចធិបតី÷ កាសែតថៃខ្លះផ្សាយបំប៉ោងព័ត៌មានទ័ពខ្មែរស្លាប់ ដើម្បីបំបាក់បំបាក់ស្មារតីខ្មែរ, ប្រភពព័ត៌មានពិតសម្រាប់ខ្មែរ គឺក្រសួងការពារជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម