ព័ត៌មានជាតិ
នគរបាលខេត្តត្បូងឃ្មុំវិជ្ជមានកូវីដ១៩ មានអ្នកពាក់ព័ន្ធរហូតដល់៧៨ នាក់
រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំបានរាយការណ៍ថា ករណីវិជ្ជមានជំងឺកូវីដ១៩ នៅលើបុរសឈ្មោះ ឡេង ពៅ ជានគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានជាប់ពាក់ព័ន្ធជាមួយមនុស្សរហូតដល់៧៨ នាក់ ផ្ទាល់ ៤៦នាក់ និងប្រយោល៣២នាក់។
លោកឡេង ពៅ បានមកបំពេញបេសកម្ម ក្នុងភូមិចំការគរ ភូមិដារ ស្រុកមេមត់ ហើយពេលមានជំងឺបានមកដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ និងទទួលលទ្ធផលវិជ្ជមាននៅថ្ងៃទី ២៣ ខែមីនា។

តាមរបាយការណ៍ស្រុកមេមត់ គេមិនទាន់ដឹងថា លោកបានឆ្លងជំងឺនេះ តាំងពីពេលណានោះទេ តែមុនពេលលោកចូលមន្ទីរពេទ្យ លោកបានធ្វើដំណើរទៅជាច្រើនកន្លែង និងធ្លាប់ទៅបុណ្យខួបម្តាយ១ឆ្នាំនៅឯស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនៅថ្ងៃទី ១២ ខែមីនា និងបានចូលព្យាបាលនៅមន្ទីរពេទ្យឯកជនចំនួន ២ កន្លែង ដូចជាគ្លីនិចមេឌីកា ២៤ ម៉ោងនៅឃុំមេមត់ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ និងមន្ទីរពេទ្យឆនមុនី ក្រុងសួងនៅថ្ងៃទី ២១ ខែមីនា។
ក្រៅពីនេះ មានការជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាច្រើននាក់ទៀតដូចបានបញ្ជាក់ចំនួន ៧៨ នាក់ខាងលើ៕





-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


