ព័ត៌មានជាតិ
ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប
លោក ភឿង ផល្លា នាយរងខណ្ខរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឱ្យដឹងថា ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី គឺជាកន្លែងស្តុកក្តាមសេះមេពង រហូតដល់ក្តាមមេទាំងនេះភ្ញាស់កូនចេញក្រៅ ក្នុងក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់១លានពងឯណោះ ហើយក្រោយភ្ញាស់រួច យើងអាចប៉ាន់ប្រមាណយ៉ាងហោចក៏មានកូនក្តាម១% ឬប្រមាណ១ម៉ឺនកូនក្តាមដែរដែលនៅរស់។ តាំងពីបង្កើតស្ថានីយភ្ញាស់ក្តាមសេះបានជាង១ឆ្នាំមក សហគមន៍នេសាទភូមិថ្មី ខេត្តកែប បានប្រមូលក្តាមមេពងពីអ្នកនេសាទប្រមាណ៥ពាន់ក្តាម យកមកស្តុកធ្វើការភ្ញាស់កូន។

លោក ភឿន ផល្លា បន្ថែមថា សហគមន៍នេសាទភូមិថ្មី គឺជាសហគមន៍មួយដែលសម្បូរទៅដោយព្រៃកោងកាង ស្មៅសមុទ្រ និងមានទីតាំងអំណោយល្អ ក្នុងការបង្កើតទៅជាតំបន់អភិរក្ស ពិសេសសាងសង់នូវទីតាំងសម្រាប់ភ្ញាស់កូនក្តាម ទើបយើងសម្រេចបង្កើតអោយមានស្ថានីយស្តុក ភ្ញាស់ និងលែងកូនក្តាមទាំងនោះចូលសមុទ្រវិញ ដើម្បីនិរន្តភាពភោគផលក្តាមនាថ្ងៃអនាគត។

លោកបន្ដទៀតថា ការភ្ញាស់ក្តាមមេពង ធ្វើឡើងមាន៣ដំណាក់កាល ទៅតាមស្ថានភាពពងរបស់វា ក្នុងនោះក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់១លានពងឯណោះ បើយើងធ្វើការភ្ញាស់មេក្តាមនោះ អត្រារស់នៃកូនក្តាម១ភាគរយ ក៏ជាចំនួនដ៏ច្រើននៃកូនក្តាមដែរ។

លោក ណុះ យ៉េប តំណាងសហគមន៍នេសាទភូមិថ្មី ក៏បានសំណូមពរដល់អ្នកនេសាទក្រោយពីចាប់បានក្តាមមេពង អាចផ្តល់មកកាន់សហគមន៍ដើម្បីធ្វើការភ្ញាស់កូន ឬលែងចូលសមុទ្រវិញតែម្តង ដើម្បីរួមគ្នាក្នុងការរក្សាលំហ្នឹងក្តាមសេះនៅក្នុងសមុទ្រកុំឱ្យមានការចុះថយបន្ថែម៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


