ព័ត៌មានជាតិ
អាជ្ញាធរជាតិគ្រឿងញៀន និងសមាគមសិល្បករខ្មែររួមគ្នាពង្រីកការផ្សព្វផ្សាយអប់រំពីគ្រឿងញៀន
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ថាប័ននិងសមាគមទាំងពីរបានជួបប្រជុំគ្នា ដើម្បីពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ ទូទៅនិងក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំនិងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំ និង ការថ្លែងអំណរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនដល់សមាគមសិល្បករខ្មែរដែលជាដៃគូអនុស្សរណៈជាមួយគ្នាបានខិតខំចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតាមរយៈការផលិតជាវីដេអូអប់រំខ្លី ចំណាប់អារម្មណ៍តារា ក្នុងឱកាសបុណ្យប្រពៃណីក៏ដូចជាកម្មវិធីសម្តែងផ្សេងៗ ដែលមានសមាជិកសមាគមសិល្បករខ្មែរចូលរួមគឺតែងតែធ្វើការបញ្ជ្រាបខ្លឹមសារអប់រំដើម្បីជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពីគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុងនាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងឱកាសនោះ លោកជំទាវនៅ សូនីតា អនុប្រធានសមាគមបានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលតែងតែធ្វើការសហការជួយដល់សកម្មភាពផលិតក៏ដូចជាខ្លឹមសារដែលអាចឱ្យសិល្បករ សិល្បៈការិនីជាសមាជិករបស់សមាគមបានយកទៅប្រើប្រាស់ដើម្បីជាសារជម្រាបជូនសាធារណជនអ្នកទស្សនាក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងនិងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសកម្មភាពនេះនឹងបន្តពិសេសក្នុងឱកាសចូលឆ្នាំខាងមុខ យើងនឹងផ្សាយវីដេអូតារាចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ លោក សុវណ្ណ មករា ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី យិន យឿត បានលើកយកនូវគម្រោងឆ្អឹងនៃការគ្រោងថតរឿងអប់រំខ្លីស្ដីពីបញ្ហាគ្រឿងញៀនដើម្បីចាក់ផ្សាយតាមប្រព័ន្ធនានាសំដៅបង្កើននូវសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានកាន់តែផុលផុសទំនើប ទាន់សម័យ ឆាប់ទទួលយកបាននោះ គឺ១.សម្ពាធមិត្តភក្កិ: រឿងពិតនិងរបៀបនិយាយថាទេចំពោះគ្រឿងញៀន ២.ឪពុកម្ដាយគ្រប់រូបមានតួនាទីអំណាចក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិងការញៀនគ្រឿងញៀន ៣.ការស្វែងរកអន្តរាគមន៍តាមរយ:App NoDrug :https://nodrugsnacd.com/download_kh៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


