ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល៖ មុនថ្ងៃ៧តុលា២០២៣ ហាម៉ាសសុំ៥០០លានដុល្លារពីអ៊ីរ៉ង់ ធ្វើផែនការវាយអ៊ីស្រាអែល
លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានឲ្យដឹងថា នៅក្នុងខែមិថុនាឆ្នាំ២០២១ អតីតមេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar និងមេបញ្ជាការម្នាក់ឈ្មោះ Muhammad Deif បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក Esmail Qaani មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដោយស្នើសុំថវិកា ៥០០លានដុល្លារ សម្រាប់គម្រោង«បំផ្លាញអ៊ីស្រាអែល»។

លោក Katz បានបង្ហាញការរកឃើញទាំងនេះកាលពីថ្ងៃទី៦ខែមេសា ដោយអះអាងថា អ៊ីរ៉ង់បានយល់ព្រមលើការផ្តល់មូលនិធិ ដើម្បីរួមចំណែកដល់ការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
ឯកសារដែលបង្ហាញដោយលោក Katz ត្រូវបានរកឃើញនៅក្នុងផ្លូវរូងក្រោមដីរបស់ហាម៉ាសក្នុងតំបន់ហ្គាហ្សា ដែលបញ្ជាក់ពីទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រដោយផ្ទាល់រវាងអ៊ីរ៉ង់ និងក្រុមហាម៉ាស។ លោក Katz បានសង្កត់ធ្ងន់ថា ភស្តុតាងនេះបង្ហាញពីតួនាទីយ៉ាងសកម្មរបស់អ៊ីរ៉ង់ ក្នុងការគាំទ្រដល់គោលដៅរបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានរៀបរាប់ថា៖ «នៅក្នុងឯកសារ ពួកគេ (មេដឹកនាំហាម៉ាស) បានស្នើសុំមេបញ្ជាការ IRGC ឲ្យផ្ទេរប្រាក់ ៥០០លានដុល្លារសម្រាប់កម្ទេចរដ្ឋអ៊ីស្រាអែល»។ លោកបន្ថែមថា ចំពោះការបែងចែកថវិកា ហាម៉ាសទាមទារប្រាក់ ២០លានដុល្លារជារៀងរាល់ខែសម្រាប់រយៈពេល២ឆ្នាំ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
លោក Katz បានបន្តថា ការសន្និដ្ឋានគឺច្បាស់ណាស់ ដោយអ៊ីរ៉ង់គឺជាអ្នកដឹកនាំនៅពីក្រោយខ្នង ហើយទោះបីជាមានការបដិសេធក៏ដោយ ក៏អ៊ីរ៉ង់កំពុងផ្តល់មូលនិធិ និងជំរុញឲ្យមានភេរវកម្មនៅគ្រប់តំបន់ រាប់ចាប់ពីតំបន់ហ្គាហ្សា លីបង់ ស៊ីរី យូឌា សាម៉ារី ហើយឥឡូវនេះជាមួយក្រុមហ៊ូធីនៅយេម៉ែន។
លោក Katz បាននិយាយថា៖ «អ៊ីស្រាអែលនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ហើយនឹងបន្តវាយប្រហារគ្នីគ្នារបស់អ៊ីរ៉ង់នៅក្នុងតំបន់រហូតដល់បក្ខពួកអាក្រក់របស់អ៊ីរ៉ង់ត្រូវបានកម្ទេច និងកម្ចាត់ចោល»៕

ដោយ៖ ឈាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ