ព័ត៌មានអន្ដរជាតិ
របកគំហើញថ្មី! អ្នកវិទ្យាសាស្ត្រអាចបង្កាត់សត្វមួយប្រភេទដែលផុតពូជជាង ១ម៉ឺនឆ្នាំមុន
នៅក្នុងសមិទ្ធិផលវិទ្យាសាស្រ្តដ៏អស្ចារ្យមួយ ក្រុមហ៊ុន Colossal Biosciences បានប្រកាសពីជោគជ័យនៃការបង្កាត់កូនចចកមួយប្រភេទ ដែលគេហៅថា «Dire Wolf»។ ចចកប្រភេទនេះបានផុតពូជតាំងតែពីជាង ១០ ០០០ឆ្នាំមុនមកម៉្លេះ តែមានអ្នកស្គាល់វាច្រើននិងល្បីល្បាញតាមរយៈខ្សែភាពយន្ត «Game of Thrones»។

ចចក Dire ដែលអ្នកវិទ្យាសាស្ត្របង្កាត់បាន មានចំនួន៣ក្បាល ដោយមានឈ្មោល២ក្បាលអាយុ៦ខែ ឈ្មោះ Romulus និង Remus និងញី១ក្បាលឈ្មោះ Khaleesi។
ក្រុមហ៊ុន Colossal បានបង្ហោះវីដេអូចចក Dire នៅលើបណ្ដាញសង្គម X ដោយនិយាយថា៖ «អ្នកកំពុងឮសំឡេងចចក Dire ដំបូងគេបំផុតក្នុងរយៈពេលជាង ១០ ០០០ឆ្នាំ។ តោះ! ជួបជាមួយ Romulus និង Remus ដែលជាសត្វផុតពូជដំបូងគេបង្អស់របស់ពិភពលោកដែលកើតនៅថ្ងៃទី១ខែតុលាឆ្នាំ២០២៤»។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Colossal លោក Ben Lamm បានចាត់ទុកថា នេះគឺជា «ជោគជ័យដ៏ធំសម្បើម»។ លោកបានលើកឡើងថា ព្រឹត្តិការណ៍ដ៏ធំនេះគឺជាឧទាហរណ៍ពិតជាក់ស្ដែង ដែលបង្ហាញថា បច្ចេកវិទ្យាបង្កាត់សត្វដែលផុតពូជពិតជាអាចដំណើរការបានប្រាកដមែន។
លោក Lamm បាននិយាយទៀតថា ក្នុងការបង្កាត់ពូជ ក្រុមការងាររបស់លោកបានយក DNA ពីធ្មេញចចក Dire ដែលមានអាយុកាល ១៣ ០០០ឆ្នាំ និងលលាដ៍ក្បាលរបស់វាដែលមានអាយុកាល ៧២ ០០០ឆ្នាំ។
សូមបញ្ជាក់ថា ចចក Dire គឺជាសត្វស៊ីសាច់ និងខ្លាំងមួយប្រភេទ ដែលរស់នៅក្នុងអាមេរិកខាងជើង និងអាមេរិកខាងត្បូង កំឡុងយុគសម័យទឹកកក។ ចចកនេះ បានចាប់កំណើតដំបូងប្រហែល ២៥០ ០០០ឆ្នាំមុន ហើយត្រូវផុតពូជប្រហែល ១២ ៥០០ឆ្នាំមុន៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


