ព័ត៌មានជាតិ
ឥណ្ឌាពេញចិត្តចំពោះកិច្ចសហការជាមួយកម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ
ឥណ្ឌាបានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអនឡាញរវាងប្រទេសទាំងពីរ។ ការបង្ហាញក្ដីពេញចិត្តនេះបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ក្នុងជំនួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

«លោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំកម្ពុជា បានសម្តែងការពេញចិត្តចំពោះជំនួយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញ និងការជួយសង្គ្រោះជនរងគ្រោះ»។ នេះជាខ្លឹមសារដែលចុះផ្សាយដោយក្រសួងការបរទេសតាមរយៈសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
ជំនួបកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងលោកឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ក៏បានសម្តែងនូវការពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ដែលមានឬសគល់នៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នា។

ភាគីទាំងពីរ បានរំលឹកពីការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចកម្រិតរវាងថ្នាក់ដឹកនាំរវាងកម្ពុជា និងឥណ្ឌា ពេលកន្លងទៅ ហើយក៏បានបន្តពិភាក្សាអំពីលទ្ធភាពនៃការផ្លាស់ប្តូរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទាំងពីរ នាពេលខាងមុខផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសបញ្ជាក់ពីការកើនឡើងផ្នែកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងភាពចាំបាច់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈយន្តការទ្វេភាគី ដែលមានស្រាប់។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានគាំទ្រការអភិវឌ្ឍរបស់កម្ពុជា ការអភិរក្សបេតិកភណ្ឌ ការដោះមីន និងការអភិវឌ្ឍធនធានមនុស្ស។

ភាគីទាំងពីរ បានស្វាគមន៍ចំពោះវឌ្ឍនភាពលើវិស័យការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងទេសចរណ៍ ដោយបានបើកឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដេលី កាលពីខែមិថុនា ឆ្នាំ២០២៤ ព្រមទាំង សង្ឃឹមថា ផ្លូវហោះហើររវាងប្រទេសទាំងពីរនឹងត្រូវបានបង្កើតឡើង។ កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ជាប្រធានបទនៃការពិភាក្សារបស់ភាគីទាំងពីរផងដែរ។
នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកទូត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងវិស័យនានា ដែលមានអត្ថប្រយោជន៍រួម៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


