ព័ត៌មានជាតិ
ក្រុមជំនាញ ចុះអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើហានិភ័យខ្ពស់នៅភ្នំបាខែង
ខេត្តសៀមរាប៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន២៥ដើមដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញភ្នំបាខែង។

ដើមឈើងាប់ដែលបានកាត់ដកហូតរួមមាន ដើមបពេញរាជ្យ១ដើម ផ្ញៀវ១ដើម ព្រីង១០០ស្រទាប់១ដើម ល្ងៀង៣ដើម រកា១ដើម ចំបក់១ដើម សិរមាន់១ដើម ជន្លូស២ដើម ក្រឡាញ់១ដើម និងឈើទាល១ដើម ដែលស្ថានភាពដើមឈើងាប់ទាំងនោះ ដុះជាប់ផ្លូវដើរឡើងលើភ្នំ និងដុះក្បែរប្រាសាទ។

ចំណែកឯដើមឈើដែលបានកាត់ក្រីមែករួមមាន ដើមល្ងៀង៦ដើម ស្នួល៣ដើម ក្រឡាញ់១ដើម និងដើមយាង២ដើម ដែលមានមែកសាខាច្រើន ដុះបាំងទេសភាពសម្រាប់ការទស្សនាពីលើភ្នំបាខែងទៅបារាយណ៍ខាងលិច និងទៅប្រាសាទអង្គរវត្ត៕
អត្ថបទ៖ គឿន វេត



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


