Connect with us

ព័ត៌មានជាតិ

គ្រួសារមួយបន្តរបរត្បាញកន្ទេលរកប្រាក់ចំណូលបន្ថែមក្រៅពីកសិកម្ម

បានផុស

នៅ

ដៃទាំងពីរដែលកំពុងមមាញឹកកាន់ត្រល់ត្បាញកន្ទេល អាយុ ប្រហែល ៦០ឆ្នាំ អ្នកមីង ជឹម សារឹមបានរៀបរាប់ថា ខ្លួនជាអ្នកទិញខ្សែក្រចៅពីគេមកសម្រាប់យកមកត្បាញធ្វើកន្ទេលលក់ដោយចំនួនក្រចៅ១ គីឡូ ក្នុងតម្លៃ១០០០០រៀល អាចធ្វើកន្ទេលបាន១។

អ្នកមីងប្រាប់ថា ប្រសិនបើកន្ទេលក្រចៅគឺមិនចាំបាច់ជ្រលក់ពណ៌នោះទេ ដោយត្រូវទិញលាក់ពីភ្នំពេញ ១គីឡូក្នុងតម្លៃ ៤០ដុល្លារ។

ចំណែកឯកន្ទេលមួយប្រភេទទៀត គឺកន្ទេលវិញ ដោយត្រូវជួលគេចាក់ថែម គែមកន្ទេល ទាំងសងខាងជួលក្នុងម្នាក់តម្លៃ១ម៉ឺនរៀល និងជួលអ្នកដំកក់ទៀត គឺ១៥០០០ ពោលគឺអ្នកមីងប្រាប់ថាបានចំណេញតិចតួចណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកមីងបញ្ជាក់ថាការធ្វើ កន្ទេល ព្រេាះវាជាវប្បធម៌របស់ខ្មែរយើងទៅហើយគឺយើងធ្លាប់ ធ្វើកន្ទេលតាំងពីដូនតាមក​ហេីយ​។ ដូច្នេះគ្រួសារខ្លួនត្រូវតែធ្វើបន្តទៀត ដើម្បីទុកជាកេរមរតកសម្រាប់កូនចៅយើងជំនាន់ក្រោយឲ្យចេះដឹងបន្ថែម ក្នុងការធ្វើ កន្ទេល ដែលជាប្រពៃណីរបស់ខ្មែរយើង។
ចំណែកអ្នកមីងម្នាក់ទៀត មានឈ្មោះ ជា សាវឿន មានអាយុ ៥៨ ឆ្នាំ រស់នៅភូមិព្រែកជ្រៅឃុំរកាកោងទី ២ ក្រៅពីរបរធ្វើស្រែ អ្នកមីងបានឆ្លៀតមកធ្វើកន្ទេលដើម្បី រកថវិកាបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកមីងបញ្ជាក់ថាគាត់ចេះធ្វើកន្ទេលតាំងពីអាយុ ១០ឆ្នាំ ម្លេះចេះពីជីដូនជីតាពុកម្ដាយរបស់អ្នកមីង គឺរៀនតាមគាត់ចេះដឹងរហូតមកដល់អាយុជិត៦០ ឆ្នាំទៅហើយ។

មីងបញ្ជាក់ថា “ការត្បាញកន្ទេលនេះជាវប្បធម៌ប្រពៃណីមួយប្រចាំត្រកូលរបស់ខ្ញុំទៅហើយ។ក្រៅពីរបរធ្វើស្រែខ្ញុំបានឆ្លៀតមករកមុខរបរនេះបន្ថែម ដើម្បីរកប្រាក់គ្រាន់នឹងចិញ្ចឹមឆ្នាំងបាយ”។
អ្នកមីងរៀបរាប់ឲ្យដឹងទៀតថា “ក្នុង១ថ្ងៃ ខ្ញុំប្រឹងធ្វើកន្ទេលបានតែ១ទេមានគ្នា៣.៤នាក់ ត្បាញបានតែ១ទេ។ពេលខ្លះឈឺខ្នងឈឺចង្កេះពេកក៏សម្រាកខ្លះទៅ”។


អ្នកមីងត្បាញកន្ទេលសព្វថ្ងៃនេះគឺដោយសារតែមានម៉ូយនៅភ្នំពេញ គេបានកម្មង់ឱ្យធ្វើ ហើយខ្ញុំចាប់ផ្ដើមធ្វើតាំងពីមាន់រងាវក្រោកដាំបាយធ្វើម្ហូបទុកឲ្យហើយស្រេចរហូតទល់ល្ងាចព្រលប់ទើបខ្ញុំឈប់សម្រាក។
អ្នកមីងត្អូញត្អែរថា ដោយសារ ឥឡូវការនាំចូល កន្ទេរជ័រ របស់ថៃច្រើនពេកមកស្រុកខ្មែរ ទើបធ្វើឲ្យមានការធ្លាក់ចុះកន្ទេល របស់ខ្មែរយើង ហើយប្រជាជនខ្មែរយើងខ្លះ ក៏មកទិញកន្ទេល ថៃ ប្រើព្រោះវាមានតម្លៃថោកជាង ន្ទេលខ្មែរ មានតំលៃខ្ពស់ជាងក៏ដោយ តែខ្មែរយើងខ្លះនៅ តែគាំទ្ររបស់ខ្មែរ ព្រេាះដេកម្ដងៗ ត្រជាក់ស្រួល។

អ្នកមីងបន្តថាពិសេសអាជីវករនៅផ្សារអូរឬស្សី​ តម្លៃកន្ទេល១ ស្មើនឹង១២ ម៉ឺន ដែលមានបណ្ដោយ ២ម៉ែត្រ និងទទឹង ១ ម៉ែត្រ ៨ តឹក។
បើកន្ទេល តូចបន្តិច មាន តម្លៃ ៨ មុឺនរៀល ចំណែកកន្ទេល ១ម៉ែត្រមានតម្លៃ ១៥០០០ រៀលទៅតាមទំហំរបស់វា។
អ្នកមីង ជាសា វឿន បានសំណូមពរដល់ប្រជាជនខ្មែរយើងទាំងអស់សូមជួយគាំទ្រ របស់ខ្មែរ យើងផង។និងសូមជួយទិញកន្ទេល របស់ខ្មែរដើម្បីឲ្យខ្មែរយើងមានទឹកចិត្តក្នុងការធ្វើកន្ទេលបន្ត។ ព្រោះកន្ទេលរបស់ខ្មែរ កេរ ដំណែល របស់ខ្មែរ តាំងពីបុរាណកាលមកម្ល៉េះ៕

អត្ថបទ៖រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម