ព័ត៌មានជាតិ
ក្រពើ សំបុកត្រចៀកកាំ និងទុរេន កំពុងឈានឆ្ពោះនាំចេញទៅទីផ្សារប្រទេសចិន
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកប្រទេសកម្ពុជា មានការចុះហត្ថលេខាលើឯកសារពិធីសារចំនួន ៣ សម្រាប់ការនាំចេញផលិតផលកសិកម្មចំនួន ៣ មុខ របស់កម្ពុជាទៅទីផ្សារប្រទេសចិន។

ក្នុងនោះមានពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័កនិងសុខភាព សម្រាប់ការនាំចេញក្រពើដែលបានបង្កាត់ពូជនៅកសិដ្ឋានពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិន។ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវក្នុងការធ្វើអធិការកិច្ច ចត្តាឡឺស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំដែលបានសម្អាតពីកម្ពុជាទៅចិន និងពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខដឹកនាំចិនលោក ស៊ី ជិនពីង នៅកម្ពុជារយៈពេល ២ ថ្ងៃ មានការចុះហត្ថលេខាលើឯកសារចំនួន ៣៧ ក្នុងនោះពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង នៅកម្ពុជាកើតឡើង ក្រោយពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួនទៅជាសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជិនពីង មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយបរិយាបន្នថែមទៀតផង៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច