Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិកថា សហរដ្ឋអាមេរិក ប្ដេជ្ញាជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក លោក សៀន អូនៀល (Sean O’Neill) បានអះអាងថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ទាំងកិច្ចការជួយលើកស្ទួយតំបន់អាស៊ាន ឱ្យក្រោកឈរបានរឹងមាំ។ លោកបានអះអាងបែបនេះ ក្នុងឱកាសដឹកនាំគណប្រតិភូសហរដ្ឋអាម៉េរិក ចូលរួមប្រជុំ “កិច្ចសន្ទនាអាស៊ាន-អាមេរិក”លើកទី៣៧ នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀន អូនៀល បានថ្លែងថា «យើងសូមកោតសរសើរ  ចំពោះរដ្ឋាភិបាលកម្ពុជា ដែលជាដៃគូនៃកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ហើយក៏មានកិច្ចសហប្រតិបត្តិជាមួយគ្នាយ៉ាងប្រសើរ តាមរយៈដៃគូសន្ទនាគ្រប់ជ្រុងជ្រោយនេះ»។ លោកបន្តថា សហរដ្ឋអាម៉េរិក បានបន្តគាំទ្រកិច្ចសន្ទនាជាមួយដៃគូជាច្រើននៅជុំវិញពិភពលោក។ ដូច្នេះក្នុងនាមតំណាងឱ្យផ្នែករដ្ឋបាលនៃកិច្ចសន្ទនា រវាងបណ្ដាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក លោកបានផ្ដោតការយកចិត្តទុកដាក់រួមគ្នាក្នុងការសន្ទនាទៅលើចំណុចសំខាន់ៗជាច្រើន ដែលរំពឹងថាការសន្ទនាទាំងនេះនឹងចេញជាលទ្ធផលយ៉ាងល្អ។ 

លោកបានបន្ថែមថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ព្រមទាំងជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ។ លោកគិតថាទាំងអាស៊ាន និងអាមេរិក នឹងអាចទទួលបាននូវវិបុលភាព ស្ថិរភាពតាមរយៈកិច្ចសន្ទនានានា សម្រាប់ពង្រឹងផ្នែករដ្ឋបាលនៃបណ្ដាប្រទេសនីមួយៗ ដែលជាការលើកកម្ពស់ដល់ផ្នែក ផ្នែកសន្តិសុខ សុវត្ថិភាព ព្រមទាំងវិបុលភាព ដល់ពលរដ្ឋអាមេរិកកាំងដែលកំពុងធ្វើការនៅតាមបណ្ដាប្រទេសក្នុងតំបន់ផង។

សូមជម្រាបថា កិច្ចសន្ទនាអាស៊ាន អាម៉េរិក លើកទី៣៧នេះ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយខាងភាគីអាស៊ាន មានលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសហប្រធាន និងខាងសហរដ្ឋអាម៉េរិក មានលោក សៀន អូនៀល ជាសហប្រធាន ដឹកនាំកិច្ចប្រជុំ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ផ្ដល់​អាហារូបករណ៍ ៦៦៥កន្លែង ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​ឧបត្ថម្ភប្រាក់​ប្រចាំ​ខែ

ព័ត៌មានជាតិ៥ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូវីដនៅថៃធ្ងន់ធ្ងរ! សប្តាហ៍មុនឆ្លងជាង ៦ម៉ឺនករណី និងស្លាប់ ៨នាក់ទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម