ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់១០គ្រួសារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋទីទ័លក្ររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១០គ្រួសារ នៅក្នុងឃុំចង្ហា និងឃុំសំរោង ស្រុកអូរជ្រៅ។

លោក កែវ តារារស្មី ប្រធានអនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៦.០៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥កន្លងទៅ មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ជាមួយគ្នានោះក៍បើងខូចបន្ទប់ទឹក , ជង្រុក និងរោងចំនួន៤ខ្នង ខូចខាតស័ង្កសីសរុបចំនួន២២៦សន្លឹក លើឃុំចំនួន២គឺឃុំចង្ហា ប៉ះពាល់ផ្ទះសរុប ចំនួន១២ខ្នង, ជង្រុក២ខ្នង និងរោងចំនួន៤ខ្នង ខូចខាតស័ង្កសីសរុបចំនួន ១៦៧សន្លឹក លើភូមិចំនួន៣, ចំណែកឃុំសំរោង ប៉ះពាល់ផ្ទះសរុបចំនួន២ខ្នង បន្ទប់ទឹកវត្តវត្តអញ្ចាញ ចំនួន ១ខ្នង ៦បន្ទប់ ខូចខាតស័ង្កសីសរុបចំនួន ៥៩សន្លឹក លើភូមិចំនួន២។
ក្នុងចំណោមពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់ កន្ត្រាក់ ដែលទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តនេះមាន១០គ្រួសារ ជាគ្រួសារតែមានជីវភាពទីទ័លក្រ។

លោក អ៊ុំ រាត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះដោយសារខ្យល់កន្ត្រាក់ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរយកចិត្តទុកដាក់លេីសុខទុក្ខបងប្អូនពលរដ្ឋជាខ្លាំង ទោះស្ថិតនៅទីណា កន្លែងណា ក៏ដោយ ពេលរដ្ឋមានទុក្ខតែងមានមុខកាកបាទក្រហមទៅដល់ទីនោះជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងទុក្ខស្លាប់ដោយអត់អាហារនោះឡើយ ពោលកាកបាទក្រហមកម្ពុជា នៅរួមសុខ រួម ទុក្ខជាមួយបងប្អូនគ្រប់ កាលៈទេសៈ ដោយគ្មានការរើសអើងនិន្នាការ នយោបាយ ពូជសាសន៍ ឬ ពណ៌សម្បុរអ្វីឡេីយ។
សូមបញ្ជាក់ថា ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្ដាក់ទាំង១០គ្រួសារ(ឃុំចង្ហា៩គ្រួសារ និងឃុំសំរោង១គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១ រួមនឹងថវិកា ២ម៉ឺនរៀល៕
ដោយ ៖ អពៅ

-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


