Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ «ខ្ញុំមិនមែនគ្រប់គ្រងតែអាមេរិកទេ គឺគ្រប់គ្រងពិភពលោកទាំងមូលតែម្តង» 

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយជាមួយសារព័ត៌មាន Atlantic កាលពីថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ អះអាងថា បច្ចុប្បន្ននេះ គាត់មិនមែនគ្រប់គ្រងតែសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែគឺគាត់គ្រប់គ្រងពិភពលោកទាំងមូលតែម្តងនៅក្នុងអាណត្តិទី២នេះ។

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសនោះ លោក ត្រាំ និយាយថា «ជាដំបូង ខ្ញុំត្រូវធ្វើរឿងចំនួន២ រឿងទី១គឺត្រូវដឹកនាំប្រទេសនិងរស់រានមានជីវិត ហើយរឿងទី២គឺ ខ្ញុំគ្រប់គ្រងប្រទេសនិងពិភពលោកទាំងមូល»។

សារព័ត៌មាន Atlantic បានបញ្ចេញបទសម្ភាសនេះ ដើម្បីគម្រប់ការចូលកាន់តំណែងបាន១០០ថ្ងៃរប​ស់លោកត្រាំ ខណៈក្នុងរយៈពេលជាង៣ខែមកនេះ ប្រធានាធិបតីទី៤៧របស់អាមេរិក បានចុះហត្ថលេ​ខាលើបញ្ជាប្រតិបត្តិជាង១៤០ ដើម្បីសម្រេចគោលនយោបាយរបស់ខ្លួននិងកម្ចាត់សត្រូវនយោបាយ។ 

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ទន្ទឹមនោះ ពាក់ព័ន្ធពាក្យចចាមអារ៉ាមដែលថា លោកត្រាំនឹងកែរដ្ឋធម្មនុញ្ញាហើយបន្តឈរឈ្មោះកាន់តំណែងអាណត្តិទី៣ទៀតនោះ, ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះលើកឡើងថា ពេលនេះលោកមិនទាន់មានផែនការច្បាស់លាស់ក្នុងការបន្តធ្វើការលើសអាណត្តិទី២ទេ ព្រោះថារឿងរ៉ាវស្មុគស្មាញទេ។

បទសម្ភាសរបស់លោកត្រាំនេះ កើតឡើងចំពេលការស្ទាបស្ទង់មតិរបស់ The Washington Post, ABC News និង Ipsos បង្ហាញថា អត្រាគាំទ្រគាត់បានធ្លាក់ចុះមកនៅត្រឹម ៣៩% ព្រោះតែក្តីបារម្ភអំពីបញ្ហាសេដ្ឋកិច្ចនិងវិធានការពន្ធរបស់គាត់។

សូមជម្រាបជាថ្មី លោក ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយផ្តួលលោកស្រី កាម៉ាឡា ហារីស ហើយចូលកាន់តំណែងអាណត្តិទី២ជាផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥។

ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ការវិលមកវិញរបស់លោកត្រាំ បានធ្វើឲ្យពិភពលោកក្រឡាប់ចាក់ជាពិសេសជុំវិញវិធានការពន្ធតែម្តង ដោយលោកបានប្រើវិធានការក្តៅមិនលើកលែងសូម្បីសម្ព័ន្ធមិត្ត។ 

មិនត្រឹមប៉ុណ្ណឹង លោកបានបង្ហាញមហិច្ចតាចង់គ្រប់គ្រងព្រៃកជីកប៉ាណាម៉ានិងតំបន់ Greenland ព្រមទាំងចង់ឲ្យប្រទេសកាណាដា ចូលជារដ្ឋទី៥២របស់ខ្លួន ហើយអ្វីដែលគេនឹកស្មានមិនដល់នោះគឺថា លោកបែរជាទោរទន់ទៅខាងរុស្ស៊ី ងាកមកដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន ខុសពីការឃោសនាដែលថា នឹងបញ្ចប់សង្គ្រាមនេះឲ្យបានត្រឹមរយៈពេល២៤ម៉ោង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ៖ កប៉ាល់អាមេរិក ត្រូវតែធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេ ដោយមិនគិតថ្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម