ព័ត៌មានជាតិ
ក្រសួងការងារ និងក្រុមហ៊ុន ADATA Technology ចុះអនុស្សរណៈស្ដីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ស៊ីម៉ុន (Simon Chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន ADATA Technology Co., Ltd ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងការបង្កើតឱកាសការងារសម្រាប់កម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញកម្រិតខ្ពស់នៅកម្ពុជា និងដើម្បីគាំទ្រផែនការវិនិយោគ និងការស្រាវជ្រាវរបស់ក្រុមហ៊ុន ADATA ឱ្យសមស្របតាមគោលដៅទំនើបភាវូបនីយកម្មឧស្សាហកម្មរបស់កម្ពុជា។

អនុស្សរណៈនេះដែរ មានសុពលភាពរយៈពេល៥ឆ្នាំ ដែលនឹងពង្រឹងគុណភាពកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់តែប្រសើរ លើឯកទេសក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ការផលិតឆ្លាតវៃ និងបញ្ញាសិប្បនិម្មិត (AI)។

ទន្ទឹមនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងផ្តល់នូវអ្នកជំនាញបច្ចេកទេស ឧបករណ៍បណ្តុះបណ្តាល ក៏ដូចជាគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលស្របទៅនឹងតម្រូវការជំនាញនាពេលអនាគតផងដែរ៕








-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ