ព័ត៌មានជាតិ
គិតត្រឹមចុងខែមេសា ឆ្នាំ២០២៥ រោងចក្រ សហគ្រាសកើនដល់ជាង៤ម៉ឺន៥ពាន់ ខណៈឱកាសការងារមានរាប់ម៉ឺនកន្លែង
គិតត្រឹមចុងខែមេសា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៥ ៣៧៣ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។

លោកបញ្ជាក់ថា «រោងចក្រសហគ្រាសនៅកម្ពុជាយើង គិតត្រឹមថ្ងៃទី២៥ ខែមេសា បានកើនឡើងពីចំនួន ៤៤ ៧៩៨ សហគ្រាសក្នុងឆ្នាំ២០២៤ ដល់ចំនួន ៤៥ ៣៧៣ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន៥៧៥សហគ្រាស»។
ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារ តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ ទំនាក់ទំនងវិជ្ជាជីវៈល្អ។
នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា កំណើនរោចក្រសហគ្រាសជាង៥០០សហគ្រាស ដែលបានដំណើរការបន្ថែមទៀតនៅកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យការងារនៅកម្ពុជា។ ទន្ទឹមនេះ ក៏បង្ហាញថា អ្នកវិនិយោគទុកចិត្តលើកត្តាសុខសន្តិភាពពេញលេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។
លោកថ្លែងថា «ប្រទេសកម្ពុជាអនុវត្តបានយ៉ាងត្រឹមត្រូវចំពោះអនុសញ្ញាអន្តរជាតិខាងការងារ បទដ្ឋានការងារអន្តរជាតិនានាដែលអង្គការអន្តរជាតិខាងការងារគាត់តម្រូវទៅដល់ប្រទេសដែលជាសមាជិកត្រូវតែអនុវត្ត ហើយកម្ពុជាបានអនុវត្តបានយ៉ាងល្អប្រសើរទើបមានការទាក់ទាញអ្នកវិនិយោគជាពិសេសម្ចាស់ម៉ាកល្បីៗ»។
ទន្ទឹមនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសាទរចំពោះកំណើនយ៉ាងសម្បើមនូវចំនួនរោងចក្រសហគ្រាសនៅដើមឆ្នាំ២០២៥នេះ ដែលសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំធ្វើយ៉ាងណាឱ្យមានការទុកចិត្តពីអ្នកវិនិយោគទាំងអស់។ ហើយអ្វីដែលជាទំនុកចិត្តអ្នកវិនិយោគគឺការជឿជាក់លើកត្តាសុខសន្តិភាពស្ថេរភាពនៅកម្ពុជា។

លោកថ្លែងថា «នេះជាអ្វីដែលយើងបានឃើញអំពីប្រទេសដែលពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយល្អ ទើបធ្វើឱ្យបណ្តាអ្នកវិនិយោគមិនថាជនជាតិចិន ជប៉ុន កូរ៉េ អឺរ៉ុប អីផ្សេងៗគឺ បានកំពុងយកកម្ពុជា ធ្វើជាគោលដៅមួយក្នុងការជំរុញការផលិតការនាំចេញផ្សេង ទាក់ទងវិស័យឧស្សាហកម្មកាត់ដេរ ដំឡើងគ្រឿងបង្គំ គ្រឿងរថយន្តផ្សេង»។
ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូចជាអាណត្តិថ្មីនេះ តែងធ្វើការទាក់ទាញអ្នកវិនិយោគថ្មីៗ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ ដំឡើងប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


