Connect with us

សេដ្ឋកិច្ច

តម្លៃមាសបានហក់ឡើងវិញដល់ជាង ៤ ពាន់ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃហាងឆេងមាសបានហក់ឡើងវិញ ដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹង ដោយសារតែភាព​មិនប្រាកដប្រជាជុំវិញការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិកពាក់ព័ន្ធនឹងអត្រាការប្រាក់ និង​​សញ្ញានៃភាពតានតឹងជាថ្មីនៃសង្រ្គាមពា​ណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានឱ្យ​ដឹងថា មាសបានបើកផ្សារនៅតម្លៃ ៤០១៥ ដុល្លារ ក្នុងមួយតម្លឹង នឹងបានហក់ឡើងដល់ ៤០៨៤ ដុល្លារគិតត្រឹមម៉ោង ៩ ព្រឹក ដែលជាទំនោរ​កើនឡើង​រង់ចាំ​ព័ត៌​មាននៃការតម្លើង ឬ​កាត់​បន្ថយ​អត្រាការប្រាក់របស់​ធនាគារកណ្ដាលអាមេរិក ដែលនឹង​ប្រ​កាស​​​នៅថ្ងៃទី ០៨ ខែឧសភា​ខាង​មុខនេះ។

លោក ឡុង សំណាង យល់ឃើញថា៖ «នៅក្នុងការព្យាករណ៍អាមេរិកនឹងរក្សាទុកអត្រាការប្រាក់ ៤.៥០ ដដែល ប៉ុន្តែអតិផរណានៅអាមេរិកកើនឡើងថ្លៃដែរ អញ្ចឹងគាត់មិនអាចទាន់ទម្លាក់អត្រា​ការ​ប្រាក់ប្រាក់ឥឡូវបានទេ ភាគរយតម្លើងគឺគ្មានទេ ការរក្សាទុកគឺច្រើនជាងគេ បន្ទាប់​មកភាគ​រយដែលកាត់បន្ថយអញ្ចឹងបើកាត់បន្ថយ​តម្លៃមាសនឹងហក់ឡើងបែប​ណា»។

តម្លៃមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ​លក់ចេញក្នុងតម្លៃ ៤០៧ ដុល្លារ មួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

សេដ្ឋកិច្ច២៣ ម៉ោង មុន

តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤០០ ដុល្លារ ក្នុងមួយជី

Sokha Hotels

ព័ត៌មានពេញនិយម