ព័ត៌មានជាតិ
ពលរដ្ឋ និងមន្រ្តីរាជការ រួមទាំងព្រះសង្ឈជិត១ពាន់អង្គ នាក់ ដង្ហែក្បួនពិធីបុណ្យវិសាខបូជាឆ្ពោះទៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីដង្ហែក្បួនបុណ្យវិសាខបូជា ដោយមានការចូលរួមពីថ្នាកដឹកនាំខេត្ត រួមទាំងមន្រ្តីរាជការ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ជាង៩០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា បុណ្យវិសាខបូជា គឺជាបុណ្យប្រពៃណីសាសនាដ៏មានសារៈសំខាន់មួយ ក្នុងចំណោមបុណ្យសំខាន់ៗរបស់ខ្មែរយើង មានដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម។ ហើយការធ្វើបុណ្យវិសាខបូជានេះ ជាការរំលឹកដល់កាលទាំងបី របស់ព្រះសម្មាសម្ពុទ្ធ គឺ (ទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន) ឱ្យតែដល់ថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ពុទ្ធបរិស័ទគ្រប់វត្តអារាម មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននាំគ្នារៀបចំពិធីបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា វិស័យសាសនា ត្រូវបានស្ដារឡើងវិញក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានផ្ដល់តម្លៃខ្ពស់លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមានការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការគាំទ្រការ គោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានខិតខំធ្វើឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម។

អភិបាលរងខេត្តរូបនេះ បានសំណូមពរដល់ថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នា តាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមឱ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ ស្វាធ្យាយរៀនសូត ព្រះធម៌ ព្រះវិន័យ និងប្រតិបត្តិ ឱ្យសមជាស្រែបុណ្យសម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។

ជាមួយគ្នានេះលោក ទូច រស្មី ប្រធានមន្ទីរធម្មការនិងសាសានាខេត្តមណ្ឌលគិរី បានបញ្ជាក់ផងដែរថា ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្ត រួមទាំងមន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋ ជាង៩០០នាក់បានចូលរួមរាប់បាត្រ ទេយ្យទានប្រគេនដល់ព្រះសង្ឈចំនួន ៨០អង្គ នៅបរិវេណវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


