Connect with us

សេដ្ឋកិច្ច

តម្លៃមាសដាំក្បាលចុះ នៅចំពេលអាមេរិក-ចិន ទម្លាក់ពន្ធ

បានផុស

នៅ

តម្លៃហាងឆេងមាសបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃច័ន្ទនេះ នៅចំពេលដែល សហរដ្ឋអាមេរិក និង​ចិន បានប្រកាសព្រមព្រៀងទម្លាក់អត្រាពន្ធរៀងៗខ្លួន ក្នុងនោះអាមេរិកទម្លាក់ពន្ធលើទំនិញចិនពី ១៤៥% មកនៅ ៣០% ខណៈចិនទម្លាក់ពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជាថ្មីថា មាសកំពុងជួញដូរក្នុងតម្លៃ ៣ ៨៨៥ ដុល្លារ ក្នុងមួយតម្លឹង ដែលបានធ្លាក់ចុះជិត ១០០ ដុល្លារ ដោយសារការរក្សាអត្រាការប្រាក់អាមេរិក និងការធូរស្រាលនៃសម្ពាធពន្ធរវាងចិន-អាមេរិក។

លោក ឡុង សំណាង យល់ថា៖ «កត្តាពីរធ្វើឱ្យមាសធ្លាក់ចុះ ទី១ គឺពាក់ព័ន្ធជាមួយប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក រក្សាអត្រាការប្រាក់ ៤,៥ ដដែល ទោះបីជាការរក្សាអត្រាការប្រាក់ ៤,៥ ដើម្បី​ទប់ អតិផរណាក្នុងការកើនឡើងនៅពេលខាងមុខ ដោយសារការដាក់សម្ពាធពន្ធ ក៏កម្រិត​នៃ​ប្រាក់​​ដុល្លារនៅរក្សាតម្លៃល្អ»។

ម្យ៉ាងទៀត តម្លៃមាសអាចថយចុះបន្ថែមទៀត ចំពេលដែលហានិភ័យនៃភូមិសាស្រ្តន​យោបាយ​ថយ​​​ចុះ និងកំណើនឡើងវិញនៃប្រាក់ដុល្លារ។

សហរដ្ឋអាមេរិក បានព្រមព្រៀង ទម្លាក់ពន្ធ​ទំនិញនាំចូលពីចិនពី​ ១៤៥ ភាគរយ មកនៅ ៣០ ភាគ​រយ ខណៈចិនតម្លាក់ពី ១២៥ ភាគរយ លើទំនិញអាមេរិក មកត្រឹម ១០ ភាគរយ​ ចាប់ពីខែឧសភា ឆ្នាំ ២០២៥។

សម្រាប់ហាងឆេងមាសក្នុងស្រុក តាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣៩៥ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម