ព័ត៌មានជាតិ
ប្លែកពី៤០ឆ្នាំមុន សម្ដេច ហ៊ុន សែន ថា កំពង់ឆ្នាំងបានប្រែក្លាយជាខេត្តអភិវឌ្ឍ
សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ដំណើរចុះពិនិត្យការងារដំបូងនៅខេត្តកំពង់ឆ្នាំង កាលពី៤០ឆ្នាំមុន ដែលកាលនោះខេត្តជាប់បឹងទន្លេសាបមួយ គឺគ្មានការអភិវឌ្ឍនៅឡើយ តែពេលនេះ សម្ដេចតេជោ អះអាងថា កំពង់ឆ្នាំងបានប្រែក្លាយមុខមាត់ថ្មី ជាខេត្តមអភិវឌ្ឍរីកចម្រើនមួយរបស់កម្ពុជា។

មានវត្តមានអមព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់តាមរយៈសំណេរលើបណ្ដាញសង្គម ថា នៅពេលមកដល់ខេត្តកំពង់ឆ្នាំង បានធ្វើឱ្យនឹកឃើញពីកាលពី៤០ឆ្នាំមុន ក្នុងខែធ្នូ ឆ្នាំ១៩៨៥ ដែលសម្តេចបានបំពេញកិច្ចការផ្លូវការរយៈពេល ២ថ្ងៃ ១យប់នៅក្នុងឋានៈជានាយករដ្ឋមន្ត្រី។

បើតាមសម្ដេចតេជោ ដំណើរការងារពេលនោះ គឺបានពិនិត្យស្ថានភាពនេសាទ ការទិញស្រូវ និងការចែកចាយទំនិញដល់ប្រជាពលរដ្ឋ ពិសេសនោះ សម្តេចបានសម្រេចផលិតចានត្រង់ជ័រកៅស៊ូចំនួន ២លានចាន តាមរយៈសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែងផងដែរ។

តាមរយៈសំណេរ ដែលមានភ្ជាប់ដោយរូបថតពីរសន្លឹក ដោយមួយសន្លឹកជារូបថតដែលមានអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ដោក ណារិន អមដំណើរកាលពី៤០ឆ្នាំមុន សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានលើកឡើងថា ៤០ឆ្នាំក្រោយ កំពង់ឆ្នាំងប្រែក្លាយជាខេត្តអភិវឌ្ឍមួយដ៏មានសក្តានុពល ហើយក្នុងពេលជាមួយគ្នានេះ សម្ដេច ក៏មានវ័យចំណាស់ពី ៣២ឆ្នាំ មក៧២ឆ្នាំដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ