សន្តិសុខសង្គម
អាជ្ញាធរស្រុកកោះសូទិន ច្រានចោលការផ្សព្វផ្សាយការទន្ទ្រានដីឡូត៍លេខ៨ ដោយនាយប៉ុស្តិ៍នគរបាលឃុំល្វេ
បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំងផ្ទាល់នៅចំណុចដីឡូត៍លេខ៨ ស្ថិតក្នុងភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៥ ខែឧសភានេះ លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន បានច្រានចោលនូវការផ្សព្វផ្សាយមួយចំនួនពីការទន្ទ្រានដីឡូត៍លេខ៨ ពីសំណាក់លោក ហ៊ឹម រ៉ា នាយប៉ុស្តិ៍នគរបាលឃុំល្វេ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈលោកអភិបាលរងស្រុកអះអាងថា ករណីនេះ ប្រជាពលរដ្ឋនៅតំបន់នោះបានអាស្រ័យផលតៗគ្នា មិនមានប៉ះពាល់ដល់ដែនឡូត៍បឹងលេខ៨នោះឡេីយ។

លោក ផេន សុផាត អភិបាលរងស្រុកកោះសូទិន បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីនេះ ប្រជាពលរដ្ឋនៅតំបន់នោះបានអាស្រ័យផលតៗគ្នា មិនមានប៉ះពាល់ដល់ដែនឡូត៍បឹងលេខ៨នោះឡេីយ ពោលគឺប្រជាពលរដ្ឋដែលប្រកបរបរធ្វេីស្រែចម្ការអាចទាញទឹកយកមកប្រើប្រាស់ដោយមិនមានការហាមឃាត់ដូចការចុះផ្សាយនោះទេ។ លោកអភិបាលរងស្រុកបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែបន្តថែរក្សា និងទប់ស្កាត់ជានិច្ចចំពោះបទល្មេីសទន្ទ្រានយកដីបឹង ដីរដ្ឋមកធ្វេីកម្មសិទ្ធ ធ្វេីយ៉ាងណារក្សាឲ្យបាននូវសម្បត្តិធនធានធម្មជាតិ ដេីម្បីជាជំរកត្រីពងកូននៅរដូវទឹកឡេីង។

លោក អភិបាលរងស្រុក ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានសហការគ្នាផ្សព្វផ្សាយពីច្បាប់ និងការថែរក្សាដែនបឹងឲ្យនៅគង់វង្ស ហេីយកុំឲ្យមានសកម្មភាពប្រជាពលរដ្ឋនាំគ្នាមកទន្ទ្រានយកដីបឹងធ្វេីកម្មសិទ្ធឬអាស្រ័យផលបន្តទៀត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ






-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


