Connect with us

ព័ត៌មានជាតិ

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសម្រេចបានជាង ​ ៤៣១លានដុល្លារក្នុងត្រីមាសទី១

បានផុស

នៅ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (PPRSEZ) ដែលជាអ្នកអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានរាយការណ៍ថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ទំហំនាំចេញ​បានឈានដល់ ៤៣១លានដុល្លារអាមេរិក ​កើនឡើង  ៨.៦% បើធៀបនឹង ៣៩៧លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលបានបង្កើតការងារជិត៥ម៉ឺនកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពី PPRSEZ គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសនេះ បានទទួលបុគ្គលិកកម្មករឲ្យចូលបម្រើ ការងារចំនួន ៤៨,៧៣០រូប រីឯខាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កណ្តាល អេសអ៊ីហ្សិត បុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត វិញនោះ គឺកំពុងទទួល កម្មករចំនួន ២,០១៦រូប សរុបទាំងអស់គឺចំនួន ៥០,៧៤៦រូប។ លើសពីនេះទៅទៀត មានបុគ្គលិកជំនាញជាជនជាតិបរទេស ៨០២រូប ផ្សេងទៀត ដែលមកពីបណ្តាប្រទេសចំនួន១៣ ក៏បាន​មកបម្រើការងារក្នុងតំបន់យើងខ្ញុំដែរ។

ក្នុងចំណោមនោះ តួលេខ ឈានមុខគេគឺបុគ្គលិកមកពីប្រទេសចិន ចំនួន៥៧៧រូប តដោយប្រទេសជប៉ុនចំនួន១០៩រូប ប្រទេសវៀតណាមចំនួន៤០រូប ប្រទេសថៃចំនួន៣៤រូប និងប្រទេសម៉ាឡេស៊ីចំនួន១៥រូប ជាដើម។

PPRSEZថា៖« តួលេខទាំងអស់នេះ ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់ តំបន់សេដ្ឋកិច្ចពិសេស​ទាំងពីរលើឆាកអន្តរជាតិ និង ការប្រមូលផ្តុំនូវចំណេះជំនាញពីគ្រប់ទិសទី ចូលរួមចំណែក​ដល់ការអភិវឌ្ឍ របស់តំបន់ទាំងពីរនេះផងដែរ»។

យោងតាម PPRSEZ  បច្ចុប្បន្ននេះ តំបន់ទាំងពីរទទួលបានការវិនិយោគពីសំណាក់ ១១៧ក្រុមហ៊ុន មកពី ១៤ប្រទេសជុំវិញពិភពលោក ដែលបានពាំនាំនូវ ការវិនិយោគ លើវិស័យផលិតកម្ម មានដូចជា ការតម្លើងរថយន្ត និងផលិតគ្រឿង បន្លាស់នានា គ្រឿងអគ្គិសនី និងអេឡិកត្រូនិក សម្លៀកបំពាក់ ចំណីអាហារនិងភេសជ្ជៈ និងឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម។

អ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានលើកឡើងអំពី ការចូលរួមចំណែករបស់តំបនសេដ្ឋកិច្ចពិសេសនេះក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលនាំឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី និងក្រុម គ្រួសារពួកគាត់មានភាពល្អប្រសើរឡើង និងនាំឲ្យវិស័យឧស្សាហកម្មកាន់តែ​មានពិពិធកម្មថែមមួយកម្រិតទៀត។

អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖«យើងខ្ញុំក៏មិនដែលបំភ្លេចនូវគុណូប្បការៈនៃសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស ។ ក្នុងនាមយើងខ្ញុំជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស យើងខ្ញុំនៅតែមានការតាំងចិត្ត ដ៏មោះមុតក្នុងការផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់ភ្ញៀវវិនិយោគរបស់យើងខ្ញុំ និងបន្តខិតខំ ចូលរួមចំណែក ក្នុងការបង្កើតឱកាសការងារ កាន់តែច្រើនថែមទៀតជូនដល់ប្រជាជនខ្មែរយើង។ ទាំងអស់នេះ គឺជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់ និងជា ប្រភពនៃកម្លាំងចិត្ត និងមោទនភាព របស់យើងខ្ញុំ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៣ វិនាទី មុន

រុស្ស៊ី​ប្រើដ្រូន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​លើ​អ៊ុយក្រែន មុន​ការ​ហៅ​​ទូរសព្ទត្រាំ-ពូទីន​​

ព័ត៌មានជាតិ៣៦ វិនាទី មុន

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសម្រេចបានជាង ​ ៤៣១លានដុល្លារក្នុងត្រីមាសទី១

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រុស្ស៊ី ប្រាប់ អ៊ុយក្រែន៖ «កុំស្តាប់ណាតូ!»

សន្តិសុខសង្គម១០ នាទីutes មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានជាតិ២១ នាទីutes មុន

ជាង ៨ ម៉ោង ទើប​រក​ឃើញ​ជយលាភី និង​បេក្ខជន​ឆ្នើម​​ ត្រៀម​តំណាង​កម្ពុជា​ចេញ​​ទៅ​ប្រកួត​សន្តិសុខសាយប័រលើ​ឆាក​អន្តរជាតិ

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម២២ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៩ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១៧ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម