ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ ដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានក្លែងក្លាយបង្កើតដោយ AI
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿនប្រជាពលរដ្ឋឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ រួមទាំងព័ត៌មានក្លែងក្លាយដែលបង្កើតដោយ AI ដោយលោកបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយជិត ៩០០ករណីត្រូវបានកត់ត្រាជាបន្តបន្ទាប់។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ “នៅត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ ករណី”។ ពាក់ព័ន្ធករណីនេះ លោកសំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយដែលកើតមាននៅលើបណ្តាញសង្គម ពោល គឺត្រូវមានការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ ចៀសវាង ទទួលឥទ្ធិពលមិនល្អពីព័ត៌មានក្លែងក្លាយដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនទាំងអស់ សូមធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិងនៅថ្ងៃមុខ កុំបង្កើត កុំចែកចាយ ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម រាប់ទាំងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI )”។ លោកបន្ថែមថា “ជានិច្ចជាកាលសូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបាន ជាពិសេសគឺពីបណ្តាញសង្គម ដើម្បីទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីឈានទៅបញ្ចប់នូវព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ”។

អ្នកនាំពាក្យ បន្ថែមថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយគឺសុទ្ធតែមានឥទ្ធិពលអវិជ្ជមាន មកលើសន្តិសុខសណ្តាប់ធ្នាប់ និងនយោបាយ ពោល គឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតឲ្យមានអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិយភាពនៅក្នុងសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ ហើយអាចឲ្យសង្គមបែកបាក់សាមគ្គីភាពព្រមទាំង បង្ក ព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។
គួររំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣ ៦៥១ ករណី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនេះ កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយមកនូវកម្រិតអប្បបរមា និងឈានទៅលុបបំបាត់នូវព័ត៌មានក្លែងក្លាយពីលំហក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


