Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀបចំកន្លែងត្រៀមទទួលអ្នកជំងឺកូវីដ ករណីមានការផ្ទុះខ្លាំងនាពេលខាងមុខ

បានផុស

នៅ

មន្ទីរពេទ្យជាតិ តេជោសន្តិភាព កំពុងរៀបចំកន្លែងត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះ ឬប៉ះពាល់ខ្លាំងនាពេលខាងមុខ។ នេះបើតាមលោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ណូ សុភា បានបញ្ជាក់ថា «ដោយមានការកម្រើកឡើងវិញនៃជំងឺឆ្លង និងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះ ឬប៉ះពាល់ខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងឱ្យបានល្អ សូមបញ្ជាក់ថានេះគ្រាន់តែជាការត្រៀមទុកមុនតែប៉ុណ្ណោះ»។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាមានករណីឆ្លងជំងឺកូវី១៩ សរុបចំនួន ១៣៩ ៣៥៣នាក់ ក្នុងនោះជាសះស្បើយសរុប ១៣៦ ២៨៦នាក់ ស្លាប់សរុប ៣ ០៥៦នាក់។ ដោយឡែក កាលពីថ្ងៃទី១៧ ខែឧសភា មានករណីឆ្លងថ្មីចំនួន ៦នាក់។

ងាកទៅប្រទេសជិតខាងកម្ពុជាឯណេះវិញ ស្ថានការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ រលកថ្មី កំពុងវាយលុកខ្លាំងណាស់នៅប្រទេសថៃ ដោយរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ពោល គឺគិតចាប់ពីថ្ងៃទី១១ ដល់១៧ ខែឧសភា មានមនុស្សឆ្លងរហូតដល់ទៅ ៣៣ ០៣០ករណី ខណៈគ្រាន់តែរាជធានីបាងកក មានអ្នកឆ្លងដល់ទៅ ៦ ២៩០ករណីទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៣ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

Sokha Hotels

ព័ត៌មានពេញនិយម