Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ចែករំលែកគន្លឹះនិងលំហាត់ដង្ហើមក្នុងការច្រៀង ដើម្បីមានសំឡេងល្អ

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចេញមកចែកបូវបទពិសោធខ្លះៗ ជុំវិញនៃការប្រើសំឡេងច្រៀង ដើម្បីបានពិរោះ។ ជាក់ស្តែងលោក សុះ ម៉ាច ក៏ជាគ្រូបង្រៀនផ្នែកបង្ហាត់សិស្សផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច បានរៀបរាប់ខ្លឹមសារថា “តាមការសង្កេតរបស់ខ្ញុំបងប្អូនអ្នកចម្រៀងយើងខ្លះដង្ហើមខ្លីធ្វើឱ្យការច្រៀងរបស់គាត់មិនសូវរលូនកញ្ឆិកញ្ឆក់។ ឯបងប្អូនយើងខ្លះដង្ហើមវែងដែរ តែមិនបានកំណត់ពាក្យប៉ុន្មាន ដែលម្ចាស់ដើមគាត់ច្រៀងប្រើមួយដង្ហើម។ បើគិតស្វែងយល់ហើយកែសម្រួលនោះនឹងល្អមិនខាន។”។

លោក សុះ ម៉ាច បន្តថា បើចង់បានដង្ហើមវែង ត្រូវហាត់កីឡានិងហាត់បឺតខ្យល់ផ្ទុកក្នុងសួត ឱ្យយូររួចហើយបិទមាត់បញ្ចេញខ្យល់ទៅវិញតាមធ្មេញធ្វើមួយថ្ងៃ ៧ដងព្រឹកល្ងាចនោះដង្ហើមនិងវែងមិនខាន។ តួយ៉ាង នេះជាបទពិសោធនដែលោកបានហាត់និងបង្រៀនសិស្សផងដែរ។

គួរបញ្ជាក់ថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីតប្រធានសមាគមសិល្បករខ្មែរ២អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប:ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោក តា សុះម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍​ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២១ វិនាទី មុន

លោក សុះ ម៉ាច ចែករំលែកគន្លឹះនិងលំហាត់ដង្ហើមក្នុងការច្រៀង ដើម្បីមានសំឡេងល្អ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ធ្លាក់យន្តនៅ San Diego រដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្ស៦នាក់រួម​ទាំងតន្ត្រីករល្បី​

ព័ត៌មានជាតិ៦ នាទីutes មុន

ជាគោលដៅទេសចរណ៍ និងវិនិយោគ អ្នកនាំពាក្យ ថា ខេត្តព្រះសីហនុត្រូវបានធានាសន្តិសុខយ៉ាងល្អ

ជីវិតកម្សាន្ដ១០ នាទីutes មុន

កញ្ញា​ Tian Tian ​​បង្អួត​ក្រវិល​ថ្លៃ​ជាង​៣១ម៉ឺនដុល្លារ ធ្វើឲ្យ​ឪពុកអស់តំណែងហើយ ​រងការស៊ើបទៀត​

កីឡា២៦ នាទីutes មុន

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ បញ្ជាក់​ថា​ស៊ីហ្គេម​ ២០២៥​ នេះ​នឹង​បញ្ជូន​ ៣វិញ្ញាសា​ទៅ​ចូលរួម​

Sokha Hotels

ព័ត៌មានពេញនិយម