សេដ្ឋកិច្ច
រដ្ឋចាប់ដៃជាមួយឯកជន ផ្គូរផ្គងអ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ ដាក់ទុនក្នុងវិស័យទេសចរណ៍
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Cambodia Investment Matching 2025 (CIM 2025) ជាវេទិកាវិនិយោគគាំទ្រថ្នាក់ជាតិ ដែលនឹងរៀបចំឡើងដើម្បីតភ្ជាប់ការច្នៃប្រឌិតក្នុងស្រុកជាមួយនឹងទុនវិនិយោគពីក្រៅប្រទេស។
វេទិកានេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) និងសមាគមអ្នកវិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលគ្រោងនឹងរៀបចំរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។

លោកបណ្ឌិត ធួន ស៊ីណាន ស្ថាបនិក CIM និងជាប្រធាន សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) មានប្រសាសន៍ថា ព្រឹត្តការណ៍ CIM ២០២៥ គឺជាទម្រង់មួយក្នុងការតភ្ជាប់រវាងអ្នករកស៊ីទទួលទានក្នុងស្រុក ជាមួយអ្នកវិនិយោគអន្តរជាតិ។
លោក ធួន ស៊ីណាន បន្ថែមថា៖ «វេទិកានេះ មិនត្រឹមតែតភ្ជាប់វិនិយោគិនក្នុងស្រុក និងអ្នកដាក់ទុនមកពីក្រៅស្រុកទេ ប៉ុន្តែអ្នកដែលនៅក្នុងស្រុកក៏មានឱកាសក្នុងការចាប់ដៃគូ ដែលជាលំហូរនៃការធ្វើពាណិជ្ជកម្ម ជាវេទិកាមួយមិនត្រឹមតែយើងណាត់ឱ្យជួបរវាងអ្នករកស៊ីក្នុងស្រុក និងអ្នកនៅក្រៅប្រទេសនោះទេ CIM មានការសម្របសម្រួលតាមផ្លូវច្បាប់ធ្វើម៉េចឱ្យជាក់ច្បាស់នូវទុនដែលអ្នកវិនិយោគដែលគាត់ដាក់មកឱ្យស្របតាមផែនការ»។
លោក ធួន ស៊ីណាន បញ្ជាក់ថា វេទិកានេះគឺជាកតាលីករមួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការភ្ជាប់អាជីវកម្មកម្ពុជាដែលមានការត្រួតពិនិត្យជាមួយមូលធនអន្តរជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតឱកាសការងារ ដើម្បីបង្កើនសេដ្ឋកិច្ច រយៈពេលវែង ប្រកបដោយនិរន្តរភាព។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី មានប្រសាសន៍ថា៖ «CIM គឺជាយន្តការមួយពិសេសដែលយើងអាចធ្វើការណាត់ជួបគ្នា រវាងអ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ ដែលជាថ្នាលមួយក្នុការបំពេញបន្ថែម ដើម្បីពង្រឹងក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ឱ្យមានភាពរឹងមាំជាងមុន»។
ព្រឹត្តិការណ៍ CIM 2025 មានការចូលរួមពីសហគ្រិនកម្ពុជាជាង ១៥០ នាក់ និងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន ៩០ មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងទៀត។
វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ ២០២៥ រៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ នៃអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលកម្ពុជា (២០២៣-២០២៨)។
ព្រឹត្តិការណ៍នេះពង្រឹងអាទិភាពជាតិ ដើម្បីធ្វើពិធកម្មសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនវិស័យឯកជន ពង្រីកលទ្ធភាពហិរញ្ញវត្ថុ និងលើកកំពស់ជំហររបស់កម្ពុជាជាគោលដៅប្រកួតប្រជែងលើការវិនិយោគ។
គំនិតផ្តួចផ្តើមនេះក៏ជាចំណុចសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញរដូវកាលបៃតងរបស់កម្ពុជា ប្រែក្លាយទៅជារយៈពេលនៃការវិនិយោគដ៏មានតម្លៃខ្ពស់ និងមានការផ្តល់យុទ្ធសាស្ត្ររបស់អ្នកចូលរួម។

ចំណុចសំខាន់ៗក្នុងកម្មវីធី៖
• យុទ្ធសាស្រ្តផ្គូរផ្គងអាជីវកម្ម៖ មានវិនិយោគិនប្រមាណ ៥០០ នាក់ និងជួបពិភាក្សា គ្នានិងគ្នា តាមប្រព័ន្ធកិច្ចប្រជុំជំនួប
• គណៈប្រតិភូវិនិយោគិន៖ មានការចូលរួមប្រមាណ ១០ ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ចិន កូរ៉េ ជប៉ុន និងម៉ាល់ឌីវ។ល។
• ព្រឹត្តិការណ៍បណ្តាញ Gala៖ មតិសំណេះសំណាល និងពិសារអាហារទំនាក់ទំនងពាណិជ្ជកម្ម។
• ការប្រឹក្សាផ្នែកច្បាប់ និងបទប្បញ្ញត្តិ៖ ប្រឹក្សាផ្ទាល់លើផ្នែកច្បាប់ និងបទប្បញ្ញត្តិ ដោយតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញផ្នែកច្បាប់ឯកជន។

ការផ្តោតទៅលើវិស័យកំណើនខ្ពស់
• ទេសចរណ៍ និងបដិសណ្ឋារកិច្ច – ឱកាសវិនិយោគដែលរួចរាល់នៅក្នុងវិស័យរមណីយដ្ឋានកំរិតខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ (DMC) ទេសចរណ៍សុខភាព និង SMART Tourism។
• Agri-Tourism – កសិ-ទេសចរណ៍តាមសហគមន៍ដែលភ្ជាប់ជាមួយកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។
• វិស័យទេសចរណ៍អចលនៈទ្រព្យ – ការរួមបញ្ជូលរវាងអចលនទ្រព្យ និងសណ្ឋាគារដើម្បីការអភិវឌ្ឍន៍តំបន់ប្រកបដោយនិរន្តរភាព។
• បច្ចេកវិទ្យា និងការច្នៃប្រឌិត—ទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម Fintech, E-commerce, និងសេវាកម្មឌីជីថលដែលរួមចំណែកដល់វិស័យអេកូទេសចរណ៍៕


-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ