Connect with us

សន្តិសុខសង្គម

ACU ឃាត់ខ្លួនមន្រ្តីនគរបាលស្រុកបវេល២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីដោះលែងជនជាតិ​ថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនមន្ត្រីននគរបាលពីនាក់ ក្នុងនោះម្នាក់ជាអធិការរងនគរបាលស្រុកបវេល និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីរាយការណ៍ មន្ត្រីនគរបាលដែលឃាត់ខ្លួនមានឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ) និងឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល។

ក្រោយពីបញ្ចប់ការស៊ើបសួរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការឃុំខ្លួនជនជាប់ចោទទាំងពីរនាក់ដាក់ពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ ​«ប៉ុនប៉ងសូកប៉ាន់​ និងបទ​ សម្អាតប្រាក់​ តាមមាត្រា​ ៣២​ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ​ មាត្រា​ ២៧​ មាត្រា​ ៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម