Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងវៀតណាម បើកដំណើរការ​ផ្លូវរថភ្លើងហាណូយ-ណាននីង​ ចំពេល​​ទេសចរកើន​​​

បានផុស

នៅ

បន្ទាប់ពីផ្អាក​ដំណើរ​ការ​រយៈពេលប្រាំឆ្នាំ​ដោយសារជំងឺរាតត្បាតកូវីដ១៩​ ប្រទេសចិន និងវៀតណាមបានបើក​ដំណើរការឡើងវិញនូវសេវាកម្មរថភ្លើងដឹកអ្នកដំណើរឆ្លងកាត់​ព្រំដែនដ៏សំខាន់រវាងទីក្រុងហាណូយ និងទីក្រុង​ណាននីង​ ក្រោយ​ឃើញ​កំណើន​ទេស​ចរ​​ហក់​ឡើង​រវាង​ប្រទេសទាំងពីរ​​។

(រូបភាព៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៧ខែ​ឧសភានេះ ការធ្វើដំណើរតាមរថភ្លើងរវាងប្រទេសទាំងពីរដែលចំណាយរយៈពេល១១.៥ ម៉ោងនេះ បានផ្អាកដំណើរការនៅដើមឆ្នាំ ២០២០ ហើយឥឡូវនេះបានចាប់ផ្តើមឡើងវិញហើយកាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងជំរុញទេសចរណ៍ និងការតភ្ជាប់ក្នុងតំបន់។

ការបើកដំណើរការឡើងវិញនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើឱ្យវិស័យទេសចរណ៍របស់ខ្លួនរស់ឡើងវិញ រួមទាំងការពង្រីកការចូល​ទៅកាន់​ប្រទេស​ចិន​ដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសមួយចំនួន។ ឥឡូវនេះ អ្នកដំណើរវៀតណាមអាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការតាមរយៈក្រុមទេសចរណ៍ដែលរៀបចំដោយ​ភ្នាក់ងារទេសចរណ៍ចិន​​ដីគោក ដោយប្រទេសចិនបានផ្តល់ការចូលដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃដល់ពលរដ្ឋ​នៃប្រទេសចំនួន ៣៨ រួមទាំងប្រទេសអូស្ត្រាលី សិង្ហបុរី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។

(រូបភាព៖ Getty)

ផ្លូវរថភ្លើងហាណូយ-ណាននីង ត្រូវបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរវៀតណាមដែលមកទស្សនាប្រទេសចិន និងទេសចរចិនទៅកាន់ប្រទេសវៀតណាម។ ក្នុងឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនទៅកាន់ប្រទេសវៀតណាមមានលើសពី ៣.៧ លាននាក់ ដែលជាការកើនឡើង ១១៤% ធៀបនឹងឆ្នាំ២០២២ ខណៈមានទេសចរចិនជិត ១.៦ លាននាក់បានមកដល់វៀតណាមក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។

ផ្លូវរថភ្លើងនេះដំណើរការក្រោមឈ្មោះសេវាកម្ម T8701 ក៏គាំទ្រពាណិជ្ជកម្មផងដែរ ដោយសារប្រទេសទាំងពីរពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវដែកសម្រាប់ការនាំចេញ​​ផលិត​ផល​​​​ផលិតកម្ម។ ប្រទេសទាំងពីរមានគោលបំណងលើកកម្ពស់មិនត្រឹមតែការដឹកជញ្ជូនមនុស្សប៉ុណ្ណោះទេ ប៉ុ​ន្តែ​ថែមទាំងការ​ធ្វើពាណិជ្ជកម្មឆ្លងព្រំដែនផងដែរ។

បន្ថែមពីលើនេះ ផ្លូវដែកនេះក៏ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធ្វើដំណើរតាមបែបបស្ចិមប្រទេសដែលធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះវាផ្តល់ភាពងាយស្រួលជាងមុនក្នុងការចូលទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការតាមរយៈប្រទេសវៀតណាម៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ វិនាទី មុន

ចិន និងវៀតណាម បើកដំណើរការ​ផ្លូវរថភ្លើងហាណូយ-ណាននីង​ ចំពេល​​ទេសចរកើន​​​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

របបយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើពិធីមង្គលការ​សម្លាប់​​​ជនស៊ីវិល​១០នាក់ ​រួមទាំង​​កូនក្រមុំ​ផង​​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

តើប្រទេស និងវិស័យអ្វីខ្លះរបស់ EU ងាយរងគ្រោះខ្លាំងជាងគេដោយសារពន្ធ ត្រាំ?

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ត្រាំ គំរាមប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើល

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឥណ្ឌូណេស៊ី​រឹបអូស​ថ្នាំញៀន​២តោនច្រើនបំផុត​ក្នុងប្រវតិ្តសាស្រ្ត ក្រោយ​តាមដាន​៥ខែ​​

Sokha Hotels

ព័ត៌មានពេញនិយម