ព័ត៌មានជាតិ
កម្ពុជាជំរុញ Brand Name ខ្លួនឯង «ផលិតផ្ទាល់នៅកម្ពុជា» ដើម្បីកសាងអំណាចទិញ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ នៅក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជា ក្នុងពន្ធបដិការអាមេរិក បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មបាននិងកំពុងខិតខំជំរុញការបង្កើតយីហោ (Brand Name) ដោយខ្លួនឯង ផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជាដោយខ្លួនឯងឱ្យមានភាពល្បីល្បាញដូចប្រទេសដទៃ។

លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍នៅក្នុង «វេទិកាសេដ្ឋកិច្ចកម្ពុជា» របស់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ថ្មីៗនេះដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ និងការព្រួយបារម្ភនានាជុំវិញការជាប់ពន្ធរបស់សហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្មបានចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញមួយទៀត ដែលមិនយកកម្រៃសេវានោះទេ។
លោកថា កន្លងមក ការស្នើសុំវិញ្ញាបនបត្រដើមទំនិញសម្រាប់ការនាំចេញប្រកាសរួមអន្តរក្រសួងហិរញ្ញវត្ថុពាណិជ្ជកម្ម ក្រសួងយកកម្រៃសេវា ប៉ុន្តែចំពោះលិខិតបញ្ជាក់សម្រាប់ទីផ្សារអាមេរិកមិនមានយកកម្រៃសេវានោះទេ គឺក្រសួងពាណិជ្ជកម្មធ្វើជូនឱ្យបានលឿនបំផុតនៅពេលនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។

លោកបានអះអាងថា «កម្ពុជាធ្វើបែបនេះ គឺដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើប្រភពដើមទំនិញ។ កម្ពុជាចង់បាន Brand Name ដោយខ្លួនឯង ផលិតនៅប្រទេសកម្ពុជាដោយខ្លួនឯង ព្រោះកម្ពុជាចង់ឱ្យការផលិតនៅក្នុងស្រុកដោយខ្លួនឯង មានភាពល្បីល្បាញដូចប្រទេសដទៃដែរ»។
លោកថា «កន្លងការផលិតឡាននៅក្នុងប្រទេសជប៉ុនមិនមានអ្នកខ្វល់ខ្វាយនោះទេ ប៉ុន្តែមួយរយៈពេលមក ម្នាក់ៗរកតែទំនិញផលិតនៅក្នុងប្រទេសជប៉ុន។ ឥឡូវនេះជាក់ស្តែង ការផលិតឡាននៅក្នុងប្រទេសចិន ពីមុនឡានចិនមើលទៅដូចគ្មានគុណភាព ប៉ុន្តែងាកមកមើលបច្ចុប្បន្ន មានការចាប់អារម្មណ៍ច្រើនលើការផលិតរថរបស់ចិន ដូចជា BYD ជាដើមដោយផ្អែកលើកកត្តាតម្លៃសមរម្យ គុណភាព ជាដើម»។ លោក ប៉ែន សុវិជាតិ បន្ថែមបែបនេះ។
លោកបានថ្លែងបន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃការកសាង Brand Name នេះ ជាចំណុចមួយសំខាន់ដែលក្រសួងពាណិជ្ជកម្មខិតខំជំរុញ ដោយចង់បានការផលិតនៅកម្ពុជាទាំងផលិតកសិកម្ម ទាំងផលិតផលឧស្សាហកម្មធនស្រាលទាំងទំនិញជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គឺកម្ពុជាចង់បាន «Make In Cambodia» ដូច្នេះអ្វីដែលជាគោលដៅនេះហើយដែលជាការបង្កើនការទុកចិត្ត៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន