សេដ្ឋកិច្ច
កសិដ្ឋានចិញ្ចឹមជ្រូកព្រៃនៅស្រុកភ្នំស្រួច អាចផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារបាន ១២តោន ក្នុងមួយខែ
កសិដ្ឋានចិញ្ចឹមជ្រូកព្រៃ គិរីរម្យមានជ័យដែលស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អាចមានសមត្ថភាពផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារ ប្រមាណ១២តោន ក្នុងមួយខែ ខណៈតម្រូវការកំពុងមានកំណើន។

អ្នកនាង យឹម មុំ ប្រធានផ្នែកទីផ្សារនៃកសិដ្ឋានចិញ្ចឹមជ្រូកព្រៃ គិរីរម្យមានជ័យ បានប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នកសិដ្ឋានគិរីរម្យមានជ័យ អាចចិញ្ចឹម និងបង្កាត់ពូជជ្រូកព្រៃសម្រាប់ផ្គត់ផ្គង់សាច់ទៅកាន់ទៅទីផ្សារបាន ចន្លោះពី១០តោន ទៅ ១២តោន ក្នុងមួយខែ។

អ្នកនាង បានឱ្យដឹងដែរថា មូលហេតុដែលកសិដ្ឋានជ្រើសរើសការចិញ្ចឹមជ្រូកព្រៃ គោលបំណងធំចម្បងក៏ចង់ប្រជាពលរដ្ឋខ្មែរងាកមករកសត្វចិញ្ចឹមដែលមានសុវត្ថិភាពខ្ពស់ ជៀសជាងការគាំទ្រ និងបរិភោគសត្វជ្រូកព្រៃដែលរស់នៅក្នុងព្រៃតទៅទៀត។

អ្នកនាង យឹម មុំ បញ្ជាក់ទៀតដែរថា ដោយមានការអនុញ្ញាតពីក្រសួងកសិកម្ម សម្រេចឱ្យមានការចិញ្ចឹមប្រភេទជ្រូកព្រៃនេះ បច្ចុប្បន្ន កសិដ្ឋានគិរីរម្យមានជ័យ កំពុងតែដាក់គោលដៅបន្ថែម ដោយធ្វើយ៉ាងណាពពង្រើកការចិញ្ចឹម និងផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារឱ្យបានកាន់តែច្រើនជាងមុនតាមដែលអាចធ្វើទៅបាន។

ក្រៅពីការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់សាច់ អ្នកនាង យឹម មុំ បានឱ្យដឹងថា សាច់ជ្រូកព្រៃដែលផលិតបាននៅក្នុងកសិដ្ឋានគិរីរម្យមានជ័យ អាចកែច្នៃសាច់ជ្រូកព្រៃទៅជាប្រភេទអាហារក្រៀមបានជាង១០មុខ សម្រាប់ដាក់លក់ក្នុងទីផ្សារក្នុងស្រុក។


ចំពោះទីផ្សារវិញ អ្នកនាង យឹម មុំ ក៏បានបញ្ជាក់ដែរថា ដោយសារមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ផលិតផលរបស់កសិដ្ឋានគិរីរម្យមានជ័យ ត្រូវបានដាក់លក់នៅលើផ្សារទំនើបនានាក្នុងប្រទេសកម្ពុជា ក្រៅពីនោះ សាច់ជ្រូកព្រៃរបស់កសិដ្ឋានក៏ត្រូវបានភោគជនីយដ្ឋាន សណ្ឋាគារ មួយចំនួនបានបញ្ជាទិញសាច់ទាំងនេះ ដើម្បីយកទៅចម្អិនធ្វើម្ហូបជូនភ្ញៀវ ផងដែរ។

កសិដ្ឋានចិញ្ចឹមជ្រូកព្រៃ គិរីរម្យមានជ័យ ជាកសិដ្ឋានលក្ខណៈគ្រួសារមួយ ដែលបានបើកដំណើរការតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ បច្ចុប្បន្ន កសិដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិពាងទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា