សេដ្ឋកិច្ច
មូមូ ហ្វាម ដាក់ផែនការផលិតទឹកដោះគោស្រស់ ១ម៉ឺនលីត្រ ក្នុងមួយថ្ងៃត្រឹមចុងឆ្នាំ២០២៦
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម គ្រោងដាក់ផែនការផលិតទឹកដោះគោស្រស់ឱ្យបាន១ម៉ឺនលីត្រ ក្នុងមួយថ្ងៃ នាពេលចុងឆ្នាំ២០២៦នេះ ខណៈបច្ចុប្បន្នកសិដ្ឋានអាចផលិតទឹកដោះគោស្រស់បានជាង៨ពាន់លីត្រក្នុង១ថ្ងៃ។

លោក យន់ សុផាត ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ មូមូ ហ្វាម ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកអាចមានលទ្ធភាពផលិតទឹកដោះគោស្រស់បានប្រមាណ៨ពាន់លីត្រ ក្នុងមួយថ្ងៃ ខណៈកសិដ្ឋានមានគោសរុបចំនួន៨០០ក្បាល និងមានគោដែលអាចផលិតទឹកដោះបានចំនួន ៥០០ក្បាល ផងដែរ។

ចំពោះផែនការទៅថ្ងៃខាងមុខ ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ថា កសិដ្ឋាននឹងគោដាក់គោបន្ថែមពីប្រទេសអូស្រ្ដាលី និងវៀតណាម ដើម្បីធ្វើយ៉ាងណាអាចផលិតទឹកដោះគោស្រស់បានក្នុងបរិមាណច្រើនជាងមុន។
បើក្រឡេកទៅមើលទីផ្សារទឹកដោះគោស្រស់នៅលើបណ្ដាផ្សារទំនើបវិញ បច្ចុប្បន្នទឹកដោះគោស្រស់ដែលផលិតបានក្នុងស្រុកហាក់ពិបាកប្រកួតប្រជែងជាមួយនឹងទឹកដោះគោស្រស់នាំចូលពីប្រទេសជិតខាងបន្ដិច នេះក៏ដោយតែកសិដ្ឋានរបស់គេធំៗ និងអាចផលិតទឹកដោះគោស្រស់បានក្នុងបរិមាណច្រើនជាងកសិដ្ឋានក្នុងស្រុកផងដែរ។
ក្នុងនាមជាម្ចាស់កសិដ្ឋានផលិតទឹកដោះគោស្រស់ក្នុងស្រុក លោក យន់ សុផាត នៅតែព្យាយាមធ្វើយ៉ាងណាពង្រីក និងពង្រឹងគុណភាពការផលិតទឹកដោះគោស្រស់ឱ្យមានស្ដង់ដាខ្ពស់ និងធ្វើយ៉ាងណាផលិតទឹកដោះគោស្រស់ក្នុងបរិមាណច្រើនជាងមុនសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ។


គួរជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ ២០២៤ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះសរុបចំនួន៤ និងមានគោយកទឹកដោះចំនួន ១.១៧៦ ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ ជាង ១៣ ពាន់លីត្រក្នុងមួយថ្ងៃ ស្មើនឹងជាង ៥ លានលីត្រក្នុង១ ឆ្នាំ ឬ ១៧ ភាគរយ នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០ លានលីត្រ៕
អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


