សេដ្ឋកិច្ច
ជ្រញ់ម៉ៃសាក់កាន់តែទទួលបានការគាំទ្រ ខណៈពិព័រណ៍ផលិតផលខ្មែរធ្វើឱ្យមហាជនស្គាល់ច្រើន
ជ្រញ់ធ្វើអំពីដើមម៉ៃសាក់របស់សិប្បកម្មមួយដែលស្ថិតនៅភូមិភាគឦសានខេត្តរតនគិរី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ខណៈការតាំងពិព័រណ៍ផលិតផលខ្មែរកន្លងមកបានធ្វើឱ្យមហាជនស្គាល់ពីផលិតផលផលិតបានក្នុងស្រុកកាន់តែច្រើនជាងមុន។

ជាម្ចាស់សិប្បកម្មផលិតជ្រញ់ប្រណិត វី. ធិក (ខេមបូឌា) លោក ឈុន វីរៈ ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នជ្រញ់ម៉ៃសាក់ដែលផលិតបានក្នុងសិប្បកម្មរបស់លោកកំពុងមានតម្រូវការ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ខណៈការតាំងពិព័រណ៍ផលិតខ្មែរកន្លងមកបានជួយឱ្យមហាជនកាន់តែបានស្វែងយល់ និងបានស្គាល់អំពីផលិតផលខ្មែរកាន់តែច្បាស់។

ម្ចាស់សិប្បកម្មរូបនេះ បានឱ្យដឹងទៀតថា តាមរយៈការធ្វើពិព័រណ៍ជាច្រើនដងរួចមក លោកសង្កេតឃើញថា ផលិតផលខ្មែរ មិនថាតែជ្រញ់ម៉ៃសាក់របស់លោក ឬផលិតផលរបស់សិប្បកម្ម សហគ្រាសក្នុងស្រុកដទៃទៀតនោះទេ ឃើញថាកំពុងទទួលបានការគាំទ្រខ្លាំងដូចគ្នាផងដែរ។
យ៉ាងណាមិញ ចំពោះផលិតផលជ្រញ់ប្រណិតរបស់ លោក ឈុន វីរៈ មកទល់បច្ចុប្បន្ននេះក៏កាន់តែមានការគាំទ្រច្រើន ពីព្រោះផលិតផលនេះមានស្ដង់ដាត្រឹមត្រូវ ប្រើប្រាស់មិនប៉ះពាល់ដល់សុខភាព ចំណែកឯតម្លៃវិញក៏សមរម្យបើធៀបនឹងផលិតផលដែលនាំចូលពីប្រទេសជិតខាង។

ក្រៅពីការផលិតជ្រញ់ប្រណិត ជានិច្ចកាល សិប្បកម្មរបស់លោក ឈុន វីរៈ ក៏ចូលរួមចំណែកការពារដល់បរិស្ថានសង្គមតាមរយៈការមិនកាប់ឈើព្រៃយកមកកែច្នៃធ្វើគ្រឿងសង្ហារឹម ដ្បិតអីលោកក៏មានដីប្រមាណ ១៣១ហិកតា ដាំដើមម៉ៃសាក់សម្រាប់ទុកកែច្នៃធ្វើជ្រញ់ និងសម្ភារផ្ទះបាយដោយខ្លួនឯងផងដែរ។
ក្នុងនាមជាម្ចាស់សិប្បកម្ម លោក ឈុន វីរៈ ក៏សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំដែលបានរៀបចំពិព័រណ៍ផលិតផលខ្មែរកន្លងមក ដែលព្រឹត្តិការណ៍នេះ បានជួយជំរុញដល់សិប្បកម្ម សហគ្រាស និងរោងចក្រក្នុងស្រុកទាំងអស់ កាន់តែមានទីផ្សារល្អតាមរយៈការលក់ផលិតផល។ ជាងនេះការធ្វើពិព័រណ៍ផលិតផលខ្មែរ បានធ្វើឱ្យមហាជនខ្មែរបានស្គាល់ និងស្វែងយល់អំពីផលិតខ្មែរកាន់តែច្រើនជាងមុនផងដែរ៕


អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


