នយោបាយ
លោក គុជ លី៖ បើខ្លួនឯងស្អប់សន្ដិភាពកុំបបួលគេបំផ្លាញសន្ដិភាព
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានលើកឡើងថាក្រុមនយោបាយជ្រុលនិយមនៅកម្ពុជាកើតឡើងពីការច្រណែនឈ្នានីសលើភាពជោគជ័យរបស់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានបណ្ដុះនូវការស្អប់ចងគំនុំបង្កើតឱ្យមានភាពវឹកវរក្នុងសង្គមឱ្យមនុស្សជាប់ពន្ធនាគារដើម្បីបម្រើឱ្យការច្រណែនរបស់ពួកគេប៉ុណ្ណោះ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ លោក គុជ លី ថាចលនារបស់ក្រុមជ្រុលនិយមបានកើតនូវឆ្នាំ១៩៩៨ កើតរូបមន្ត «មានស៊ីអត់សែន» មិនទទួលស្គាល់ការបោះឆ្នោត បង្កើតព្រឹត្តិការណ៍នានាដើម្បីញុះញង់ពលរដ្ឋឱ្យប្រឆាំងរដ្ឋាភិបាលដោយពួកគេជ្រកក្រោមផ្លាកអ្នកប្រជាធិបតេយ្យ ដែលធ្វើឱ្យពលរដ្ឋរងគ្រោះជាច្រើនពីចលនានេះរហូតដល់បច្ចុប្បន្ន។
លោកថា៖ «ពួកមេជ្រុលនិយមមានតែខ្លួនឯងតែម្នាក់ទេតែកុំភ្លេចថាក្រុមសកម្មជនរបស់ខ្លួនហើយប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះគេស្រលាញ់សន្ដិភាព។ បើខ្លួនឯងស្អប់សន្ដិភាពសុំកុំបបួលគេបំផ្លាញសន្ដិភាព។ ពួកនេះភ្លេចខ្លួនឯង ខ្លួនឯងនិរទេសនៅបរទេសប៉ន្ដែបងប្អូនគ្រួសាររបស់ខ្លួនកំពុងរស់នៅប្រទេសកម្ពុជាទទួលផលលាភនៅក្នុងប្រទេសកម្ពុជារហូតដល់សព្វថ្ងៃ»។

គួរឱ្យដឹងផងដែរថាប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពទាំង២៩បានជួបប្រជុំប្រចាំឆ្នាំនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះដោយក្នុងកិច្ចប្រជុំនោះបានផ្ដោតខ្លាំងទៅលើការប្រឆាំងនយោបាយជ្រុលនិយម សម្អប់ជាតិសាសន៍ ជាពិសេសក្នុងពេលដែលស្ថានភាពព្រំដែនកម្ពុជា-ថៃកំពុងកើនកម្ដៅដូចបច្ចប្បន្ន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានថ្លែងក្នុងសន្នីសិទសារព័ត៌មានថាក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បន្តសង្កត់ធ្ងន់លើការប្រឆាំងនយោបាយជ្រុលនិយម ដោយបញ្ជាក់ថាដរាបណានយោបាយជ្រុលនិយមនៅតែមាននោះកម្ពុជានៅតែមានហានិភ័យ។ លោកក៏បានបញ្ជាក់ផងដែរពីវិធានការក្នុងការបង្ក្រាបចលនាប្រឆាំងដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដោយខុសច្បាប់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន