នយោបាយ
សម្ព័ន្ធភាពគណបក្សនយោបាយទទួលស្គាល់គណបក្សសន្ដិភាពជាតិជាសមាជិកទី២៩
សម្ព័ន្ធភាពគណបក្សនយោបាយបានសម្រេចទទួលស្គាល់គណបក្សសន្ដិភាពជាតិជាសមាជិកទី២៩ ក្នុងកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលរៀបចំនៅវិមាន៧ មករា ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានឱ្យដឹងការការទទួលយកសមាជិកថ្មីនេះធ្វើឡើងជាឯកច្ឆន្ទ ដោយយោងទៅតាមនយោបាយផ្ទៃក្នុងនិងកិច្ចព្រមព្រៀងរបស់សម្ព័ន្ធភាពគណបក្សនយោបាយដែលបង្កើតពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោកបានឱ្យកម្ពុជាថ្មីដឹងបន្ថែមថាក្រៅពីក្លាយជាសមាជិកសម្ព័ន្ធភាពគណបក្សនយោបាយហើយគណបក្សនេះក៏បានចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ផងដែរ។

លោកថា៖ «តាមបទបញ្ជាផ្ទៃក្នុងរបស់យើងរបស់គណបក្សសម្ព័ន្ធភាពឱ្យតែគាត់មានឆន្ទៈពិតប្រាកដហើយការពិនិត្យរបស់គណបក្សសម្ព័ន្ធផ្សេងទៀតដែលគាត់មើលឃើញថាគណបក្សនេះមានលក្ខខន្តគ្រប់គ្រាន់ក្នុងការចូលរួមជាសមាជិកគឺយើងមានការទទួលយកថ្មីបន្ថែមព្រោះក្នុងកិច្ចព្រមព្រៀងក៏បើកឱ្យមានការទទួលយកជាបន្តបន្ទាប់ដែរក្នុងករណីដែលគណបក្សមានគោលជំហរដូចគ្នា»។
គួរឱ្យដឹងផងដែរសម្ព័ន្ធភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងបក្សសម្ព័ន្ធភាពផ្សេងទៀតត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយមានកិច្ចព្រមព្រៀងចងសម្ព័ន្ធនោះ៨ចំណុចអំពីការពង្រឹងកិច្ចសហប្រតិតបត្តិការល្អ គោរពការពារបូរណភាពទឹកដី រដ្ឋធម្មនុញ្ញ និងរាជានិយម ចូលរួមសហការទប់ស្កាត់ និងកំចាត់ចោលនយោបាយជ្រុលនិយមជាដើម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានបញ្ជាក់ថាសម្ព័ន្ធភាពជាសម្ព័ន្ធភាពរឹងមាំនិងយូរអង្វែងដែលនឹងបន្តធ្វើការជាមួយគ្នាយូរអង្វែងតទៅទៀត៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


