ព័ត៌មានជាតិ
ទឹកធ្លាក់ជ្រាវ ជាទីដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរសម្រាកលម្ហែកាយនារដូវកាលបៃតង
«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលម្ហែនារដូវកាលបៃតងនៅកម្ពុជា (Green Season)។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺបានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងសំណេះសំណាលជាមួយសិស្សនិស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចចំនួន២០នាក់ និងជាពិសេសការសំណេះសំណាលជាមួយសហគមន៍គោក មានទីនៅ «ទឹកធ្លាក់ជ្រាវ» ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងគឺជាទីទេសចរណ៍មួយមានទឹកធ្លាក់ កម្ពស់រហូតដល់ ១៥០ម៉ែត្រ។

«ទឹកធ្លាក់ជ្រាវ» អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំ ស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទបានត្រៀមខ្លួនរួចរង់ចាំភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តគយគន់ទស្សនាទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនារដូវកាលបៃតង។
«ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញនូវភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ ដែលអាចឱ្យទេសចរងូតទឹកលេង មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង ហើយអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ ដែលមានទីតាំងស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

បើតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ យុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ជាយន្តការដើម្បីជំរុញចលនាទេសសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។ លោករដ្ឋមន្ត្រី ថា ទេសចរណ៍ក្នុងរដូវកាលបៃតងនេះ មិនត្រឹមតែជំរុញចលនាទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការកាត់បន្ថយលំហូរភ្ញៀវជាតិចេញទៅធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេសផងដែរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


