Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ហង្ស សំណាង និងបក្សពួក ០២ នាក់ ត្រូវតំណាងអយ្យការ បើកការស៊ើបសួរ ០៣ បទល្មើស

បានផុស

នៅ

លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​នា​រសៀល​ថ្ងៃ​ទី ០២ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ​ថា ករណី ជនសង្ស័យ ហង្ស សំណាង អ្នកសារព័ត៌មាន​ម្នាក់ រួម​ទាំង​បក្សពួក ០២ នាក់​ទៀត ត្រូវ​បាន​តំណាង​អយ្យការ​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ទាំង ០៣ នាក់ ពី​បទ ទី០១.ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព , ទី០២.ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ទី០៣.ប្រើប្រាស់​ឯកសណ្ឋាន​ជាអាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែល​នឹង​យោធា តាម​មាត្រា ៤៧២ , ៤៩៤ , ៤៩៦ និង ៦១៦ នៃ​ក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទាំង ០៣ នាក់ រួមមាន ៖ ទី០១.ឈ្មោះ ហង្ស សំណាង ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ​ខ្មែរ , ទី០២.ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ​ខ្មែរ និង ទី០៣.ឈ្មោះ រស់ អែវ ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ​ខ្មែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២៥ ជនសង្ស័យ​ទាំង ០៣ នាក់ បាន​បង្កើត​មាតិកា​បែប​កំប្លែង​ចំអក សម្ដែង​ឈុត​ជា​យោធា​ស្លៀកពាក់​មិន​សមរម្យ និង​ធ្វើ​កិច្ច​សម្ភាសន៍​ឌឺដង ញុះញង់ បំបាក់​ទឹកចិត្ត និង​ស្មារតី​យោធា ដែល​ទង្វើ​នេះ មិនមែន​ជា​ទម្រង់ នៃ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ទេ ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម