ព័ត៌មានអន្ដរជាតិ
ថៃ ប្រញាប់ពិនិត្យទំនប់ទឹក ១១កន្លែងក្រោយរញ្ជួយដី ៤.៥រ៉ិចទ័រ
ក្រោយការរញ្ជួយដីកាលពីថ្ងៃចន្ទ នាយកដ្ឋានឧតុនិយមថៃ បានចាត់មន្ត្រីឲ្យចុះត្រួតពិនិត្យទំនប់ទឹកចំនួន១១កន្លែង នៅក្នុងរង្វង់២៥គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី។

នៅម៉ោង២:០៧រសៀលថ្ងៃទី២ខែមិថុនា រញ្ជួយដីកម្រិត៤.៥រ៉ិចទ័របានវាយប្រហារខេត្ត ឈៀងម៉ៃ ដែលមានចំណុចកណ្តាលនៅស្រុក Phrao ជាមួយជម្រៅ ត្រឹម១គីឡូម៉ែត្រប៉ុណ្ណោះ។
មិនត្រឹមតែឈៀងម៉ៃទេ កម្លាំងនៃការរញ្ជួយដីនេះ ក៏ធ្វើឲ្យញ័រដល់ខេត្តថៃចំនួន៤ទៀតផងដែរ ដូចជា Lampang, Lamphun, Mae Hong Son និង Phayao។

ដោយសារតែក្តីបារម្ភលើហេដ្ឋារចនាសម្ព័ន្ធនានា នាយកដ្ឋានឧតុនិយម បានប្រញាប់ពិនិត្យលើទំនប់ទឹក១១កន្លែងក្នុងខេត្តឈៀងម៉ៃ ដោយរកឃើញថា ទំនប់ទាំងនោះនៅតែរឹងមាំនិងសុវត្ថិភាព១០០%។
ការត្រួតពិនិត្យនេះគឺអនុវត្តតាមគោលការណ៍ណែនាំ ដែលកំណត់ដោយគណៈកម្មការអន្តរជាតិទំនប់ធំៗ (ICOLD)។ ការត្រួតពិនិត្យបញ្ជាក់ថា ទំនប់ទាំង១១ ស្ថិតក្នុងស្ថានភាពធម្មតា មិនមានការខូចខាត ឬប៉ះពាល់ដល់រចនាសម្ព័ន្ធ ឬប្រព័ន្ធគ្រប់គ្រងទឹកឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់