Connect with us

ព័ត៌មានជាតិ

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

បានផុស

នៅ

លោក  Arnaud Darc អតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) និងជាអគ្គនាយកនៃក្រុមហ៊ុន Thalia បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកពាក់ព័ន្ធនឹងឧប្បត្តិហេតុព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ ជុំវិញចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាថា៖ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ព្រំដែន​កម្ពុជា-ថៃ​កាល​ពី​សប្តាហ៍​មុន​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទូទាំង​អាស៊ាន ប៉ុន្តែ​វា​មិន​មែន​គ្រាន់​តែ​អំពី​ដី​ជម្លោះ​នោះ​ទេ​ វា​ជា​​ឆ្លុះ​បញ្ចាំង​ពី​ការផ្លាស់ប្តូរ​កាន់តែ​ស៊ីជម្រៅ​ក្នុង​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ពី​ខាង​កម្ពុជា ខ្ញុំ​ឃើញ​មាន​រឿង​សំខាន់​មួយ​ដែលបាន​លាតត្រដាង» នេះបើតាមលោក Arnaud Darc។ លោកថា៖« ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ការឆ្លើយតបរបស់កម្ពុជាចំពោះឧបទ្ទវហេតុនេះមានភាពម៉ឺងម៉ាត់ ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន និង មិន​មាន​ការ​រអ៊ូរទាំឡើយ។ មិនមានការកើនឡើងនៃប្រើប្រាស់អារម្មណ៍លើការដោះស្រាយបញ្ហានោះទេ។ នេះគ្រាន់តែជាសារច្បាស់លាស់៖«អធិបតេយ្យភាពរបស់យើង​; ហើយយើងនឹងការពារវាដោយស្ងប់ស្ងាត់ តាមរយៈច្បាប់ ការទូត និងការត្រៀមខ្លួនជាស្រាច់»។ លោកថា ការ​ប្រើប្រាស់នូវយុទ្ធសាស្រ្តនោះគឺពិតជាថ្មី។ វា​បង្ហាញ​ពី​ជំហរ​ចាស់ទុំ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា ដែល​ពឹងផ្អែកលើ​ភាពស្របច្បាប់​ជាជាង​ការប្រឈមមុខ​ដាក់គ្នា​។

លោកបានគូសបញ្ជាក់ទៀតថា ការ​សម្រេច​ប្រើប្រាស់យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ជា​កន្លែង​ដ៏​មាន​សក្ដានុពល ​មិន​មែន​គ្រាន់​តែ​ជា​សិល្ប៍នៃការដោះស្រាយនោះទេ។ វាជាសេចក្តីថ្លែងការណ៍មួយប្រាប់តំបន់ និងពិភពលោកថា «កម្ពុជាជ្រើសរើសច្បាប់ជាជាងការប្រើវោហាសាស្ត្រ។ ​យើងមិនស្វែងរកការប្រយុទ្ធនោះទេ ប៉ុន្តែយើងក៏មិនរាថយនោះដែរ»។

លោកArnaud Darc បានកក់សម្គាល់ទៀតថា ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចៀសនូវពាក្យជេរប្រមាថ និងគ្រប់គ្រងការដាក់ពង្រាយកងទ័ពដោយប្រុងប្រយ័ត្ន។ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ តុល្យភាពបែបនេះគឺកម្រឃើញណាស់។ ហើយ​វា​ផ្ញើ​សារ​មិន​ត្រឹម​តែ​ទៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​វិនិយោគ ដៃគូ​ក្នុង​តំបន់ និង​ប្រជាជន​កម្ពុជា​ខ្លួន​ឯង៖ នេះ​គឺ​ជា​ប្រទេស​ដែល​ដឹង​ពី​តម្លៃ​របស់​ខ្លួន និង​ដោះស្រាយ​សម្ពាធ​ដោយ​វិន័យ។

ប្រៀបធៀបវាទៅនឹងសម្ពាធផ្ទៃក្នុងដ៏ស្មុគស្មាញដែលឥឡូវនេះកំពុងប្រឈមមុខនឹងប្រទេសថៃ ពោលគឺប្រទេសថៃដែលកំពុងប្រឈមអស្ថិរភាពនយោបាយ ការបែកបាក់នៃសម្ព័ន្ធភាព និងឥទ្ធិពលយោធាដែលកំពុងកើនឡើង ហើយអ្នកចាប់ផ្តើមមើលឃើញពីរបៀបដែលចំណុចព្រំដែនអាចមានច្រើនជាងគ្រោះថ្នាក់ក្នុងតំបន់។ រឿងបានក្លាយទៅជា​និមិត្តរូប​ថាតើនរណាដែលកំពុងទទួលបានការគាំទ្រ និងនរណានឹងចាកចេញ។

Arnaud Darc លើកឡើងថា៖«ការណ៍នេះ ខ្ញុំមិនមែននិយាយអំពីជ័យជំនះទេ។ យើងនិយាយអំពីភាពជាអ្នកដឹកនាំក្នុងគ្រាមិនច្បាស់លាស់»។

«ការ​ឆ្លើយ​តប​របស់​កម្ពុជា​រំឭក​យើង​ថា ភាពខ្លាំងគឺ​មិនសំដៅទៅលើអំណាច​ប៉ុណ្ណោះ​ទេ ពោល​គឺបង្ហាញ​អំពី​ជំហរ។ ហើយនៅក្នុងឥរិយាបថនោះ ខ្ញុំឃើញទិដ្ឋភាពនៃប្រទេសកម្ពុជាសម័យទំនើបដែលកំពុងផ្តល់នូវទំនុកចិត្ត និង​លេចរូបរាងឡើងកាន់តែច្បាស់» នេះបើតាមការគូសបញ្ចាក់របស់លោក Arnaud Darc។

បើយោងតាមក្រសួងការបរទេសកម្ពុជា ដែលបានផ្ញើកំណត់ទូតទៅកាន់ស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី ២៩​ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៥:៣០ នាទីព្រឹក កងកម្លាំងថៃបានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌។
កំណត់ទូតបញ្ជាក់ថា៖« រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នាឱកាសសម្តេចធិបតី អញ្ជើញចូលរួមបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី ១ នៅព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៥​ ជុំវិញតំបន់ព្រំដែន ទោះបីជាភាគីថៃមិនឯកភាពជាមួយកម្ពុជាក្នុងការយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ( ICJ) ក៏កម្ពុជានឹងប្តឹងទៅ ICJ ដើម្បីបញ្ចប់ និងពន្លត់លើបញ្ហានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម