Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​​បារម្ភពីការចែកចាយ​ទឹកដោះ​គោ​​ក្លែង​ក្លាយ​ និង​​អាហារបំប៉នគ្មានការបញ្ជាក់ត្រឹមត្រូវ

បានផុស

នៅ

កាសែត Viet Nam News បាន​ចុះផ្សាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការរីករាលដាលនៃការចែកចាយផលិតផលទឹកដោះគោក្លែងក្លាយ និងអាហារបំប៉ន ដែលគ្មាន​ការប្រកាសពីស្ថាប័នជំនាញត្រឹមត្រូវ ដែល​កំពុងចែកចាយយ៉ាងទូលំទូលាយ​តាម​មន្ទីរពេទ្យ ឱសថស្ថាន និងទីផ្សារនៅជនបទ។

ប្រភេទម្សៅទឹកដោះគោក្លែងក្លាយ ដែលអាជ្ញាធរវៀតណាមបង្រ្កាបកាលពីខែមេសា ក្រោយមានការចែកចាយទ្រង់ទ្រាយធំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និន្នាការដ៏គួរឱ្យព្រួយបារម្ភបំផុតមួយនោះ គឺ​និន្នាការកាន់តែល្បីទឹកដោះគោ «Grass Milk» ដែលជាពាក្យទីផ្សារ​ ត្រូវគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយផលិតផលទឹកដោះគោដែលមិនមានម៉ាកយីហោរត្រឹមត្រូវ ឬមិនសូវមានគេស្គាល់។​

ផលិតផលទាំងនេះ ដែលជារឿយៗត្រូវបានចរាចរក្នុងបរិមាណច្រើន និងវេចខ្ចប់ឡើងវិញក្នុង​ស្រុក តែងតែងរំលងការ​តេស្តសាកល្បងជាផ្លូវការ ហើយត្រូវបានលក់ក្រោមច្បាប់ធូររលុង ដែលអនុញ្ញាតឱ្យមាន «ការប្រកាសដោយខ្លួនឯង» ​ដែលមិនចាំបាច់ការត្រួតពិនិត្យគុណភាពឯករាជ្យពីស្ថាប័នជំនាញ។

អនុប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Thi Việt Nga បាននិយាយថា៖ «ការអនុញ្ញាតឱ្យផលិតផលដែលមានគុណភាពទាបចូលទៅក្នុងមន្ទីរពេទ្យ គឺជាការព្រមានដ៏ធ្ងន់ធ្ងរអំពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់យើង។ មន្ទីរពេទ្យ​ត្រូវ​បាន​គេ​សន្មត់​ថា​ជា​កន្លែងដែល​មាន​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត»។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាលវៀតណាមបាន​បញ្ជាឱ្យមន្ទីរពេទ្យទូទាំងប្រទេសត្រួតពិនិត្យការប្រើប្រាស់អាហារូបត្ថម្ភ និងផលិតផលទឹកដោះគោ។ ផលិតផល​​ទាំងឡាយ ​ដែល​គេ​ចាត់​ទុក​ថា​មិនត្រូវតាម​ស្តង់ដារ ​ត្រូវ​តែ​ដក​ចេញ។

ប៉ុន្តែបញ្ហាប្រឈមក្នុងការត្រួតពិនិត្យនៅតែមាននៅ​ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាពិសេសជាមួយនឹងផលិតផលដែល​ប្រកាសដោយខ្លួនឯង និងផ្សព្វផ្សាយដោយប្រើប្រាស់​ពាក្យពេចន៍បំផ្លើស ឬបំភ័ន្ត។

អាជ្ញាធរ​វៀតណាមបាន​និយាយ​ថា បញ្ហា​នេះ​រីករាលដាល ​ធំ​ហួស​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​​បែបបំភ័ន្ត។ ​ក្នុងករណីដ៏ល្បីមួយនាពេលថ្មីៗនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានរុះរើក្រុមប្រតិបត្តិការទឹកដោះគោក្លែងក្លាយ ដែល​គេចែកចាយនៅទីក្រុងហាណូយ និងបណ្ដាខេត្តក្បែរ​ខាង។ ក្រុមហ៊ុន​​នោះ​បាន​ផលិត និង​លក់​ម្សៅ​ទឹកដោះគោ​ក្លែងក្លាយ​ក្នុង​បរិមាណ​ច្រើន ដោយ​ក្លែង​បន្លំ​ថា​ ជា​ផលិតផល​អាហារូបត្ថម្ភ​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​កុមារ​ខ្វះ​អាហារូបត្ថម្ភ និង​អ្នកជំងឺ​ចាស់ៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបិទសាលារៀនជាប់ព្រំដែនជិត៦០០ កន្លែងមួយរយៈក្រោយផ្ទុះអាវុធដោយភាគីថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ កំពុងវ៉ល់ពេញប្រទេសដោយសារព័ត៌មានខ្លួនឯង ផ្សាយត្រឡប់ត្រឡិន 

ព័ត៌មានជាតិ១២ ម៉ោង មុន

អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិសនៅតំបន់ជម្លោះកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃឆ្លើយទាំងបំពានឥតខ្មាស់ថា មិនបានប្រើ ​F-16 វាយ​ប្រហារ​ជន​ស៊ីវិលទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃស្រែកប្រាប់គ្នាឯងកុំធ្វើអំពើអមនុស្សធម៌ ក្រោយអតីត​អ្នក​ប្រដាល់ ​ទះ​កំផ្លៀង​ពលករ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម