ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ ទទូចដល់អ្នកប្រើបណ្ដាញសង្គម សូមកុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីថៃ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ បានស្នើយ៉ាងទទូចដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបំប៉ោងព័ត៌មានមិនពិតពាក់ព័ន្ធនឹងករណីពលករខ្មែរសម្រុកចេញពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញ ពីព្រោះមិនមានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនិងប្រជាជនកម្ពុជានោះឡើយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យមានការយល់ច្រឡំចំពោះស្ថានការណ៍ពិត បង្កការព្រួយបារម្ភកាន់តែខ្លាំង។

លោក ស៊ុន មេសា បញ្ជាក់ថា «សូមបញ្ឈប់ជាបន្ទាន់ចំពោះការចែករំលែកព័ត៌មានមិនពិតស្តីពីការសម្រុកចេញពីទឹកដីថៃរបស់ពលរដ្ឋខ្មែរ។ កុំដើម្បីតែ Like និង View ធ្វើឱ្យសង្គមជាតិមានផលប៉ះពាល់ដោយសារសកម្មភាពរបស់យើង។ ខ្មែរយើងត្រូវតែប្រកាន់អាកប្បកិរិយាត្រឹមត្រូវ ដើម្បីសង្គមជាតិដ៏ស្រស់ផូរផង់របស់ខ្លួន»។
ការស្នើសុំរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច ដែលចង់ទាក់ទាញឱ្យមានអ្នកចូលមើលច្រើន (MMO) បានប្រើប្រាស់រូបភាពពលករខ្មែរឆ្លងដែនមកលេងស្រុកកំណើតនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅ មកបង្ហោះឡើងវិញជាមួយនឹងការសរសេរចំណងជើងថា ពេលនេះ ពលករខ្មែរកំពុងសម្រុកចេញពីប្រទេសថៃ នាអំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

បើតាមអ្នកនាំពាក្យរូបនេះ មិនមានបាតុភាពណាមួយជាអវិជ្ជមានធ្ងន់ធ្ងរទៅលើពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសថៃនោះទេ ពោលគឺស្ថានការណ៍រស់នៅ និងការប្រកបការងារមានប្រក្រតីភាពដូចធម្មតា។
សម្រាប់អ្នកនាំពាក្យក្រសួងការងារ ការផ្សព្វផ្សាយលើបណ្តាញសង្គម គឺជាសិទ្ធិដ៏បរិបូរណ៍របស់ពលរដ្ឋ ប៉ុន្តែសូមផ្សព្វផ្សាយតែព្រឹត្តិការណ៍ពិតប្រាកដ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


