Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

បានផុស

នៅ

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា សកម្មជនបក្សប្រឆាំង ឈ្មោះ អែម ពិសិដ្ឋ កំពុងជ្រកកោននៅលើទឹកដីប្រទេសថៃ បានស្លៀកឯកសណ្ឋានកងទ័ព ផលិតវីដេអូ ដែលមានខ្លឹមសារផ្ទុយអំពីការពិតពាក់ព័ន្ធនឹងបញ្ហានៅព្រំដែនកម្ពុជា-ថៃ ហើយវីដេអូផ្សព្វផ្សាយដោយបុគ្គលនេះ គឺមានចរិតញុះញង់ឱ្យមានការរើសអើង បំបាក់ទឹកចិត្តកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារព្រំដែន ទឹកដីកម្ពុជា បង្កឱ្យសាធារណជនយល់ច្រឡំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យស្នងការរាជធានី ចេញមកបញ្ជាក់ដូច្នេះ បន្ទាប់ពីសង្កេតឃើញថា កាលពីពេលថ្មីៗនេះ គណនី Tik Tok ឈ្មោះ ” Amy Richard310″ និង ហ្វេសប៊ុកឈ្មោះ “Piseth PG EM” បាន ផលិតវីដេអូគ្រងឯកសណ្ឋានកងទ័ពសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។

តាមអ្នកនាំពាក្យស្នងការរាជធានី បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មាន គឺឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋថា ត្រូវទទួលព័ត៌មានពិតប្រាកដ ដែលចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ វិនាទី មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្ដូរ​អ្នក​ទោស​សង្គ្រាម​ដែល​មាន​អាយុ​ក្រោម​២៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ក្រុមហ៊ុនផលិត EV វៀតណាម VinFast ខាតបង់សុទ្ធជាង ៧០០ លានដុល្លារ នៅត្រីមាសទី១

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សហភាពអឺរ៉ុបប្រចាំអាស៊ាន ប្តេជ្ញាគាំទ្រវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម