សុខភាព
ភ្នែកលឿង គឺជាសញ្ញាព្រមានសុខភាព ពុំគួរមើលរំលងឡើយ
ភ្នែកលឿងជាអ្វីដែលមិនគួរមើលរំលង។ ព្រោះវាអាចជាសញ្ញានៃជំងឺថ្លើម ឬភាពមិនប្រក្រតីនៃរាងកាយ។ ការដឹងពីមូលហេតុ និងជ្រើសរើសអាហារត្រឹមត្រូវអាចជួយការពារ និងបន្ថយរោគសញ្ញា។
តើអ្វីបណ្តាលឲ្យភ្នែកលឿង?
ភ្នែកលឿងអាចបណ្តាលមកពីការកើនឡើងនៃ bilirubin នៅក្នុងឈាម ដែលអាចបណ្តាលមកពីមុខងារថ្លើមមិនប្រក្រតី ដូចជាជំងឺរលាកថ្លើម ក្រិនថ្លើម ឬការស្ទះបំពង់ទឹកប្រមាត់ ឬស្ថានភាពដែលកោសិកាឈាមក្រហមបំបែកច្រើនជាងធម្មតា។ លើសពីនេះ ជំងឺមួយចំនួនដូចជា ជំងឺរលាកថ្លើម ការឆ្លងមេរោគ ឬការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបណ្តាលឲ្យភ្នែកលឿងផងដែរ។
ភ្នែកលឿង ខ្វះវីតាមីនអី?
ភ្នែកលឿងអាចទាក់ទងនឹងកង្វះវីតាមីនមួយចំនួន។ ជាពិសេស វីតាមីន B12 ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម និងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ។ ប្រសិនបើរាងកាយខ្វះវីតាមីន B12 វាអាចបណ្តាលឲ្យមានការបង្កើតកោសិកាឈាមក្រហមមិនធម្មតា និងនាំទៅដល់ការប្រមូលផ្តុំនៃសារធាតុ bilirubin នៅក្នុងឈាមដែលបណ្តាលឲ្យភ្នែកលឿង។ លើសពីនេះទៀត កង្វះជាតិ folate (វីតាមីន B9) អាចមានឥទ្ធិពលស្រដៀងគ្នានេះដែរ។
ប្រសិនបើអ្នកមានជំងឺភ្នែកលឿង តើគួរញ៉ាំអ្វីដើម្បីកាត់បន្ថយ
ការជ្រើសរើសអាហារត្រឹមត្រូវអាចជួយបំប៉នថ្លើមរបស់អ្នក និងកាត់បន្ថយភ្នែកលឿងដូចជា៖
-បន្លែស្លឹកបៃតងដូចជា ប្រូខូលី និងខាត់ណាជួយបង្កើនការបន្សាបជាតិពុល។
-ផ្លែឈើពណ៌ទឹកក្រូច និងលឿង ដូចជាការ៉ុត និងល្ពៅមានសារធាតុ Beta-carotene ដែលជួយការពារកោសិកាថ្លើម។
-រមៀតមានសារធាតុ Curcumin ដែលជួយកាត់បន្ថយការរលាកថ្លើម។
-ត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដូចជាត្រីសាម៉ុង និងត្រីម៉ាខេរ៉េល ជួយកែលម្អមុខងារថ្លើម។
-ផឹកទឹកឥ្យបានគ្រប់គ្រាន់ ដើម្បីជួយបណ្តេញជាតិពុលចេញពីរាងកាយរបស់អ្នក។
អាហារដែលគួរចៀសវាងប្រសិនបើអ្នកមានភ្នែកលឿង
ចៀសវាងអាហារដែលដាក់សម្ពាធបន្ថែមលើថ្លើមរបស់អ្នក ដូចជាអាហារចៀន អាហារមានជាតិខ្លាញ់ខ្ពស់ គ្រឿងស្រវឹង និងអាហារកែច្នៃ។ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺថ្លើម និងធ្វើឲ្យភ្នែកលឿងកាន់តែធ្ងន់ធ្ងរ។
ថែរក្សាខ្លួនអ្នកនៅពេលអ្នកមានភ្នែកលឿង
ប្រសិនបើអ្នកមានភ្នែកលឿង អ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់។ ចៀសវាងអាហារ និងអាកប្បកិរិយាដែលធ្វើឲ្យអ្នកប្រឈមនឹងជំងឺថ្លើម។ ពិនិត្យសុខភាពជាប្រចាំ ហើយអ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីរកមូលហេតុ និងទទួលការព្យាបាលសមស្រប៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលនាំឲ្យមនុស្សវ័យក្មេងកាន់តែច្រើនឡើង មានជំងឺទឹកនោមផ្អែម?
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


