ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនជាង ៤% ពេលបិទការជួញដូរម្សិលមិញ ជុំវិញកំណើនភាពតានតឹងមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ៤ ភាគរយ ពេលបិទការជួញដូរថ្ងៃពុធ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំជម្លៀសបុគ្គលិកនៅស្ថានទូតអ៊ីរ៉ាក់របស់ខ្លួន ដោយសារតែកំណើនកាន់តែខ្លាំងនៃក្ដីបារម្ភផ្នែកសន្តិសុខនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent កើនឡើង ២,៩០ ដុល្លារ ឬ ៤,៣៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៩,៧៧ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ៣,១៧ ដុល្លារ ឬ ៤,៨៨ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៦៨,១៥ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ម៉ាក បានកើនដល់កម្រិតខ្ពស់បំផុតរាប់តាំងពីដើមខែមេសា។
កំណើននេះ កើតឡើងនៅពេលពាណិជ្ជករជំរុញការទិញប្រេងឆៅនាពេលអនាគតភ្លាមៗ បន្ទាប់ពីមានរបាយការណ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំជម្លៀសបុគ្គលិកការទូតនៅក្នុងស្ថានទូតអ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំទី ២ របស់អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ មន្ត្រីអាមេរិកម្នាក់ក៏បាននិយាយផងដែរថា ក្រុមគ្រួសារយោធាអាមេរិក ក៏អាចនឹងត្រូវជម្លៀសចេញពីប្រទេសបារ៉ែនផងដែរ។
អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Price Futures Group លោក Phil Flynn បាននិយាយថា៖ «ទីផ្សារមិននឹកស្មានថានឹងមានហានិភ័យភូមិសាស្ត្រនយោបាយធំបែបនេះទេ»។

មុននោះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានថា អ៊ីរ៉ង់នឹងកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរបរាជ័យ ហើយជម្លោះផ្ទុះឡើង។ ជាមួយគ្នានោះ លោក ត្រាំ បាននិយាយក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ថា លោកមិនសូវមានទំនុកចិត្តទេ ថាអ៊ីរ៉ង់នឹងយល់ព្រមបញ្ឈប់ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។
ភាពតានតឹងជាមួយអ៊ីរ៉ង់ ក៏មានន័យផងដែរថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលរួមទាំងការបន្តរឹតត្បឹតលំហូរប្រេងប្រទេសនេះចូលទីផ្សារអន្តរជាតិ។
កំណើនតម្លៃប្រេងនៅថ្ងៃពុធ ក៏រួមចំណែកផងដែរដោយសារសុទិដ្ឋិនិយមលើការចរចាពន្ធរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជារបាយការណ៍នៃការធ្លាក់ចុះប្រេងក្នុងស្តុករបស់អាមេរិក៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


