Connect with us

សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មី ឱ្យធនាគារ​ជួយ​ស្រោចស្រង់ពលករ​វិល​ត្រឡប់មកពីថៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវជាថ្មីឱ្យគ្រឹះស្ថានធនាគារ និង​ហិ​រញ្ញ​វត្ថុពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ទៅ​តាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន មានប្រសាសន៍ថ្លែងសារពិសេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន​នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ថា​៖​«មានបងប្អូនខ្លះបានលើកឡើងអំពីបញ្ហា ការបន្ធូរបន្ថយការ​ជំពាក់​បំណុលធនាគារនៅក្នុងស្រុក រឿងនេះ សូមអរគុណ​ពោះ​សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដែលបានចេញសេចក្ដីថ្លែងការណ៍ គាំទ្រនូវការអំពាវនាវរបស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅលើការបន្ធូរបន្ថយ អ្នកជាប់ជំពាក់ធនាគារ គឺអាចនឹងទទួល​បាននូវការបន្ធូរបន្ថយ មិនមែន​លុបចោលបំណុលទេ ក៏ប៉ុន្តែគឺជាការបន្ធូរបន្ថយ ឧទាហរណ៍ បង់ការប្រាក់ ត្រូវពន្យាការប្រាក់ ឬមិនយកការប្រាក់ក្នុង​រយៈពេលណាមួយ ទៅតាមលក្ខណៈសម្បត្តិ»។

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ឱ្យសមាគមធនារគារ និងសមាគមមីក្រូហិរញ្ញវត្ថុ​ ជួយ​ស្រោច​​ស្រង់បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃចូលមកស្រុកកំណើតវិញ។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃ​កម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុ​សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់​កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់​ណា​មួយដែលអាចធ្វើទៅបាន»។

យោងតាមសេចក្ដីថ្លែងការណ៍៖«គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរនឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត»។

«សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋា​ភិបាល»។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា និងជាប្រធានអគ្គនាយកធនាគារប្រៃស​ណីយ៍កម្ពុជាបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះថា ក្នុងករណីមានតម្រូវការជាក់ស្តែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើ សុំផ្តល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់​ទង​ផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះ ស្រាយដ៏សមរម្យ។

លោកបានថ្លែងថា៖ «យើងគាំទ្រចំពោះការអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ព្រោះយើងក៏មានបទពិសោធន៍ធ្លាប់ជួយសម្របសម្រួលកន្លងមកដល់ពលកររបស់យើង។ យើងធ្វើការសម្រួលនីតិវិធីនានាដើម្បីសម្រួលដល់ពួកគាត់។ ការណ៍នេះយើងនឹងកាត់បន្ថយប្រាក់ចំណេញរបស់យើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ករភាពងាយស្រួលដល់ពលករដែលចង់រៀបចំឥណទានឡើងវិញ ឬការសម្រួលបន្ទុកផ្សេងៗក្នុងការបង់ប្រាក់ជាដើម»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បច្ចុប្បន្នមានពលករកម្ពុជាប្រមាណ​១លាន​៣សែន​៨ម៉ឺន​នាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារ​ក្នុង១ឆ្នាំ។

ក្នុងនោះ ថៃ បានក្លាយជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលបច្ចុប្បន្នមានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណ២ពាន់ ១ រយលានដុល្លារក្នុង១ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ស្នើក្រសួការងារ ពីជម្រើសទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ 

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែល​ភៀស​ខ្លួន​ទៅ​ទី​សុវត្ថិភាព​បណ្ដោះ​អាសន្ន​នៅ​ខេត្តឧត្តរមានជ័យ

នយោបាយ១១ ម៉ោង មុន

សម្ដេច​ធិបតី៖ ម៉ោង​នេះ​មិន​មែនជា​ពេល​បែក​បាក់​ទេ! យើង​កំពុង​ប្រឈម​នឹង​អ្នក​ជិត​ខាង​របស់​យើង

នយោបាយ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រីប្រាប់ពីគន្លឹះដែលធ្វើឱ្យស្ថានភាពច្រកព្រំដែនជាមួយថៃអាចវិលទៅដូចដើម

នយោបាយ១២ ម៉ោង មុន

សម្ដេចធិបតី៖ យើងមិនអាចឱ្យអ្នកឯងជាន់បានស្រេចតែចិត្តទេ!

Sokha Hotels

ព័ត៌មានពេញនិយម