Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បាញ់មីស៊ីលចូលអ៊ីស្រាអែល សម្លាប់មនុស្សច្រើននាក់ទៀត

បានផុស

នៅ

តាមការបញ្ជាក់ពីនាយកដ្ឋានគ្រាអាសន្នជាតិអ៊ីស្រាអែល, ការវាយប្រហារពេលយប់របស់អ៊ីរ៉ង់ បានសម្លាប់មនុស្ស៨នាក់បន្ថែមទៀតនៅក្នុងទឹកដីអ៊ីស្រាអែល ដោយតួលេខនេះ ធ្វើឲ្យចំនួនពលរដ្ឋអ៊ីស្រាអែល ស្លាប់ចាប់តាំងពីថ្ងៃសុក្រទី១៣ខែមិថុនាមក កើនដល់ជាង២០នាក់ហើយ។

មីស៊ីលអ៊ីរ៉ង់បាញ់ចូលអ៊ីស្រាអែល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ភ្លាមៗមិនមានព័ត៌មានច្បាស់ការណ៍ថា អ៊ីរ៉ង់បាញ់មីស៊ីលចូលអ៊ីស្រាអែលប៉ុន្មាន ហើយអ៊ីស្រាអែល ស្ទាក់ចាប់បានប៉ុន្មានគ្រាប់នោះទេ។

ក្រៅពីមនុស្សស្លាប់, មីស៊ីលអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនា ក៏បណ្តាលឲ្យមានអ្នករបួស៩២នាក់ផងដែរ ក្នុងនោះមានម្នាក់របួសមុខធ្ងន់ធ្ងរ និង៩១នាក់របួសស្រាល។

ចំណែកនៅខាងអ៊ីរ៉ង់ឯណោះវិញ បើគិតចាប់តាំងពីថ្ងៃសុក្រមកដូចគ្នា ដែលជាថ្ងៃផ្ទុះអាវុធទ្រង់ទ្រាយធំរវាងសត្រូវទាំងពីរនោះ មានមនុស្សស្លាប់រហូតដល់ទៅ២២៤នាក់។

មីស៊ីលអ៊ីរ៉ង់បាញ់ចូលអ៊ីស្រាអែល (រូបថត៖ Reuters)

អ្វីដែលសំខាន់គឺថា អ៊ីរ៉ង់ត្រូវបាត់បង់មេទ័ពនិងមន្ត្រីកំពូល ក្រោមថ្វីដៃអ៊ីរ៉ង់ក្នុងនោះមានដូចជា៖ មេទ័ព Mohammad Bagheri, មេឆ្មាំបដិវត្ត (IRGC) លោក Hossein Salami, ប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid, ប្រធានអង្គភាពចារកម្ម IRGC លោក Mohammad Kazemi, អនុប្រធានអង្គភាពចារកម្ម IRGC លោក Hassan Mohaqeq និងជាមន្ត្រីចារកម្មជាន់ខ្ពស់លោក Mohsen Bagheri។

មិនមែនតែមេទ័ពនិងមន្ត្រីកំពូលៗទេ អ៊ីស្រាអែលក៏សម្លាប់អ្នកវិទ្យាសាស្រ្តល្បីៗរបស់អ៊ីរ៉ង់ផងដែរដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រម​ទាំង​បុគ្គល​ដ៏​សំខាន់​២​រូបគឺ​លោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។

ការបំផ្លិចបំផ្លាញក្រោយអ៊ីរ៉ង់បាញ់មីស៊ីលចូលអ៊ីស្រាអែល (រូបថត៖ Reuters)

សូមជម្រាបជាថ្មី អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ «Rising Lion» វាយ​ប្រហារ​តាម​អាកាស​លើ​ប្រទេស​អ៊ីរ៉ង់ ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ក្រោយមក សង្គ្រាមក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក។

កាលពីថ្ងៃអាទិត្យ អុីរ៉ង់បាញ់មុីសុីលស្រោចដូចគ្រាប់ភ្លៀងពីលើកណ្តាលទីក្រុងអុីស្រាអែល ខណៈការប្រយុទ្ធគ្នាកាន់តែក្តៅគគុករវាងប្រទេសទាំងពីរ បានបង្កើនក្តីព្រួយបារម្ភក្នុងចំណោមថ្នាក់ដឹកនាំពិភពលោកថា ជម្លោះក្នុងតំបន់នឹងរីកកាន់តែធំទៅៗ បើគ្មានដំណោះស្រាយឆាប់រហ័ស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល ផ្តាច់ជីវិតមន្ត្រីចារកម្មកំពូលៗអ៊ីរ៉ង់៣នាក់ទៀត ខណៈមនុស្សស្លាប់ត្រឹម៣ថ្ងៃ កើនដល់ជាង២០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម