Connect with us

ព័ត៌មានជាតិ

មន្រ្តីនៃក្រសួងការងារ កំពុងប្រចាំការនៅតាមច្រកព្រំដែន កម្ពុជា ថៃ រង់ចាំទទួលពលករខ្មែរដែលត្រឡប់ចូលមកមាតុភូមិកម្ពុជាវិញ

បានផុស

នៅ

គិតត្រឹមម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្តល់ព័ត៌មានទាក់ទងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃនេះផងដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនរថយន្តជាច្រើនគ្រឿងដែលជាមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែននីមួយៗនៃកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាដើម។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃមកមាតុភូមិកម្ពុជានៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្របសម្រួលជូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមន្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បាននិងកំពុងសស្រាក់សស្រាំអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តលើការងារនេះផងដែរ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងបញ្ជាក់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ផងដែរថា ក្រសួងមានយន្តការគ្រប់គ្រាន់ និងមានលទ្ធភាពសមរម្យគ្រប់គ្រាន់ ដើម្បីអាចផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលបានត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ក្រៅពីការផ្ដល់ឱកាសការងារហើយនោះ ក្រសួងក៏បានត្រៀមរៀបចំរួចរាល់ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ និងពលករជាពិសេសផងដែរ។

សូមបញ្ជាក់ថា បើយោងតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសសរុបប្រមាណជាង ២៣ ម៉ឺនកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ វិនាទី មុន

មន្រ្តីនៃក្រសួងការងារ កំពុងប្រចាំការនៅតាមច្រកព្រំដែន កម្ពុជា ថៃ រង់ចាំទទួលពលករខ្មែរដែលត្រឡប់ចូលមកមាតុភូមិកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

វៀតណាម​បញ្ចប់​ការ​ចារចា​ពន្ធ​ជុំទី៣ ជាមួយអាមេរិក ដោយមិនទាន់សម្រេចអ្វីទេ

ឃួន សុដារី
ព័ត៌មានជាតិ៧ នាទីutes មុន

ប្រធានសភាលើកពេលទៅទស្សនកិច្ចនៅហុងគ្រីដោយសារ​មានការងារអទិភាពក្នុងប្រទេស

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារាចម្រៀងវៀតណាមម្នាក់ តប​បែបធម៌ត្រជាក់ទៅអ្នករិះគន់នាងថា ចូលចិត្តអួតរបស់់ប្រេនៗ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អ៊ីរ៉ង់ បាញ់មីស៊ីលចូលអ៊ីស្រាអែល សម្លាប់មនុស្សច្រើននាក់ទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២២ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម