Connect with us

ព័ត៌មានអន្ដរជាតិ

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

បានផុស

នៅ

រដ្ឋាភិ​បាល​ចម្រុះ​ថៃ​​បច្ចុ​ប្បន្ន​ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ មក​ពីគណ​បក្សភឿថៃ​ និង​ជាកូនស្រីពៅ​របស់​​អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បាន​​គ្រោង​ដោះដូរ​គណៈរដ្ឋមន្ត្រី​​នៃរដ្ឋាភិបាល​ចម្រុះ​ដែល​មិនចុះ​សម្រុង​គ្នា​ ដោយ​​ទាមទារ​​យក​​​ក្រសួង​មហាផ្ទៃ​មក​គ្រប់​គ្រង ​ដែល​ធ្វើឲ្យ​​មជ្ឈដ្ឋាន​នយោបាយ​ថៃ​រង​ភាព​រង្គោះរង្គើរ​យ៉ាងខ្លាំង។​

លោក Anutin Charnvirakul ដែល​ជា​ដឹកនាំគណបក្ស​​ Bhumjaithai និយាយជាមួយ​មេ​ភូមិភាគ​២​របស់​ថៃ​​ ពេលចុះ​ទៅខេត្តជាប់ព្រំដែន​កម្ពុជា។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារ​ព័ត៌មាន​ថៃ បាន​ធ្វើសេចក្តីរាយការណ៍​ជា​បន្តបន្ទាប់អំពីលទ្ធភាព​​នៃ​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីរបស់​លោកស្រី​ ផែថងថាន ​ស៊ីណាវ៉ាត្រ ដែល​ឡើង​កាន់​អំណាច​មិន​ដល់​១ឆ្នាំ​​ បន្ត​ពី​អតីត​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កាលពីខែ​​សីហា​ឆ្នាំ​មុន​។

​ក្នុងការ​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះ គណបក្ស​ភឿ​ថៃ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល បាន​ទាមទារ​​យក​​ក្រសួងមហាផ្ទៃ​ ដែលកំពុង​គ្រប់គ្រង​ដោយ លោក Anutin Charnvirakul ដែល​ជា​ដឹកនាំគណបក្ស​​ Bhumjaithai​ ​ដែល​​ឈ្នះឆ្នោត​លំដាប់​លេខរៀងទី​៣​មានរហូត​ដល់​​៧១​អាសនៈ​ក្នុងកា​របោះឆ្នោត​កាល​ឆ្នាំ​២០២៣។​ ក្នុងករណី​ផាត់គណបក្ស​នេះ​ចេញពីរដ្ឋាភិបាល​ចម្រុះ នោះរដ្ឋាភិបាលថៃដឹកនាំ​ដោយគណបក្ស​​ភឿថៃ​នឹងពិបាក​រកសម្លេង​មក​បង្គ្រប់វិញ។

តាមសេចក្តីរាយការណ៍​របស់ The Nation ​គណបក្សភឿថៃដែលកំពុង​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ បានបង្ហាញសំណើទៅគណបក្ស Bhumjaithai ដោយផ្តល់តំណែងជារដ្ឋមន្ត្រីចំនួនពីរ រួមទាំងរដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី ជាថ្នូរនឹងការប្រគល់ក្រសួងមហាផ្ទៃទៅឱ្យ​គណបក្ស​​ភឿថៃ។

​តាមសេចក្តីរាយការណ៍របស់​ សារ​ព័ត៌មាន Khaosod វិញ ​ការ​​សម្រេច​​​លើ​ការ​ដោះដូរ​គណបក្ស​​រដ្ឋមន្ត្រី​ថៃ ត្រូវ​គ្រោងធ្វើ់​នៅថ្ងៃ​សុក្រទី​២០​​មិថុនា​នេះ ខណៈ​ការ​សម្រេច​ចិត្ត​​យល់​ព្រម​ក្នុង​ការ​ផ្លាស់ប្តូរក្រសួង​នោះ ​តាមសេចក្តីរាយការណ៍របស់់ The Nation ត្រូវ​បាន​​​​ដាក់​​​ឱសាន​វាទ​​ត្រឹម​ម៉ោង៣រសៀល​នៅថ្ងៃ​ព្រហស្បតិ៍​។​

​មាន​សេចក្តីរាយការណ៍ដែលថា ​ក្នុង​ករណី​ដែលគណបក្ស​​​ Bhumjaithai បដិសេធ​សំណើ​របស់​គណបក្ស​ភឿថៃ នោះគណបក្ស​​ភឿថៃ​នឹង​រុញ​គណបក្ស​នេះ​ឲ្យ​នៅក្រៅ​រដ្ឋាភិបាល​ចម្រុះ​។ ​ក៏​មានសេចក្តីរាយការណ៍ថ្មីៗ បង្ហាញថា បុគ្គលិក​របស់​​ លោក Anutin Charnvirakul បាន​រើ​​​​សម្ភារៈចេញ​ពី​ទីស្តីការក្រសួង​មហាផ្ទៃដែរ ដែល​ទំនង​មានការត្រូវ​រ៉ូវ​គ្នា​​។​

​ការ​ចង់បាន​ក្រសួងមហាផ្ទៃ​មក​គ្រប់គ្រង ដោយសារ​តែ​​ក្រសួង​នេះ​ មានថវិកា​ស្វ័យត​ដ៏​សំខាន់សម្រាប់​ការ​អភិវឌ្ឍ​​នៅ​តាម​រដ្ឋបាល​ខេត្ត និង​​​ថ្នាក់ស្រុក ដែល​នឹង​​អនុញ្ញាតឱ្យគណបក្ស​ភឿថៃ​មានឥទ្ធិពល លើ​​ប្រជាជន​​​ការ​រស់នៅ​របស់​ប្រជាជន សម្រាប់​ការ​បោះឆ្នោត​​នាពេលខាង​មុខ​។

បក្ស​ភឿថៃ​ដែល​ទទួល​បាន​ការ​គាំទ្រេ​​​​​លំដាប់លេខ​រៀង​​ទី២ មានអាសនៈ​សភា​សរុប​​១៤១ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០២៣ ដោយ​ចាញ់ឆ្នោត​​គណបក្ស​​គណបក្ស​​ឆ្ពោះទៅមុខ ​(Move Forward Party) ដែល​ឈ្នះ​ការ​បោះឆ្នោត​​ ដោយ​ទទួលបាន​​​កៅអីសមាជិកសភា​​១៥១។

ទោះបី​ជាយ៉ាងណា គណបក្ស​ឆ្ពោះទៅមុខ​ មិនអាច​​ឡើងកាន់​អំណាច​បាន ដោយខ្វះ​ការ​គាំទ្រ​ក្នុងសភា​​និង​ព្រឹទ្ធសភាគ្រប់ចំនួន ហើយ​​មេ​ដឹកនាំ​នៃ​គណបក្ស​នោះ​​ក៏រងបណ្តឹង​ជាច្រើននៅ​តុលាការ​ធម្មនុញ្ញ ហើយ ក្រោយ​មក​គណបក្ស​នេះ​ក៏ត្រូវ​រំលាយ​ដោយសាលក្រម​តុលាការ​ធម្មនុញ្ញ​។

សម្ព័ន្ធ​គណបក្ស​​ដែល​​​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​បច្ចុប្បន្ន មាន គណបក្សភឿថៃ​មាន ១៤១​កៅអី​ គណបក្ស​ Bhumjaithai មាន​៧១ កៅអី​ គណបក្ស​ Palang Pracharat មាន​​៤០​កៅអី គណបក្ស​ United Thai Nation មាន​៣៦ កៅអី គណបក្ស Chart Pattana Kla មាន​ ២កៅអី និង​មាន​ម្នាក់​១កៅអី មក​ពីគណបក្ស Thai Liberal, គណប្ស New Democracy គណបក្ស Plung Sungkom Mai និង​គណបក្ស​ Thongtee Thai៕

​មេទាហានឈរគំនាប់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ពេលចុះ​ទៅ​​ព្រំដែន​។ FB
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ព្យុះ Wutip នាំ​ទឹកភ្លៀង និងទឹកជំនន់​ដល់​កម្រិត​​ខ្ពស់​​ជាប្រវត្តិសាស្ត្រនៅភាគកណ្តាលវៀតណាម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ តម្រូវឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ីផ្ទុះ​ព្រួសផេះ​​​កម្ពស់​១០​គីឡូម៉ែត្រទៅលើ​ផ្ទៃ​មេឃ

Sokha Hotels

ព័ត៌មានពេញនិយម