Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ចុះពិនិត្យផ្លូវថ្មើរជើងចតុមុខ ដើម្បីត្រៀមសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសម្ពោធ

បានផុស

នៅ

ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យការបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ លោកឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញនិងលោកស្រី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើរជើងចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។

ក្នុងការចុះពិនិត្យនេះដែរ លោកឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះការងារចុងក្រោយ ដើម្បីធានាថា រួចរាល់និងប្រកបដោយសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អប្រសើរ។

គួររំលឹកថា នាកិច្ចប្រជុំកន្លងមកថ្មីៗនេះលោកឃួង ស្រេង អភិបាលរាជធានី បានរំលឹកហើយរំលឹកទៀតថា សម្រាប់ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខនេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ដោយបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង ជាមួយនឹងការដាក់កងកម្លាំងដើរល្បាតជាមួយការធ្វើរដ្ឋបាលផងដែរ។

ផ្លូវថ្មើរជើងនេះ នឹងត្រូវបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្តនិងម៉ូតូតាំងពីវេលាម៉ោង២និង៣០នាទីរសៀល។ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរ ដើរលេងកំសាន្តដូចរាល់សប្ដាហ៌គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ វិនាទី មុន

អភិបាលរាជធានី ចុះពិនិត្យផ្លូវថ្មើរជើងចតុមុខ ដើម្បីត្រៀមសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសម្ពោធ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោកស្រី មិថុនា ភូថង ៖ ការងារត្រួតពិនិត្យបក្សបានញាំងឱ្យមានការ ពង្រឹងមន្ត្រីបក្ស សំដៅដល់ការដឹកនាំមាតុភូមិជារៀងរហូត

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

លោក Chaikasem Nitisiri​​ អាច​ជានាយករដ្ឋមន្ត្រីទី​៣២​ ខណៈផែថងថាន​រងសម្ពាធ​កាន់តែខ្លាំង​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេធំ  Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក

សន្តិសុខសង្គម២ ម៉ោង មុន

សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី

ព័ត៌មានជាតិ៦ ម៉ោង មុន

យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន៖ រុស្ស៊ីនិង​អ៊ុយក្រែន​ជា​ប្រជាជន​តែ​មួយ អ៊ីចឹង​ហើយ​អ៊ុយក្រែន​ទាំង​មូល​គឺ​ជា​របស់រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទេសចរណ៍ខេត្តស្រះកែវថៃ រងផលប៉ះពាល់ពីការបិទព្រំដែនជាមួយកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ខ្នង​អាង​កំពីងពួយ ចាប់ផ្តើម​ស្ថាបនា​ចាក់បេតុង​ ក្រោយ​ដោះស្រាយផលប៉ះពាល់ជាមួយ​ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម