Connect with us

ព័ត៌មានជាតិ

លោក ហួត ហៃ៖ ផ្លូវថ្មើរជើងមានអ្នកគាំទ្រកាន់តែច្រើនមិនតិចជាងពិធីបុណ្យអុំទូកទេ

បានផុស

នៅ

នៅថ្ងៃអាទិត្យទី២២មិថុនា មានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកដើរលេងកម្សាន្តនៅលើផ្លូវថ្មើរជើង(Walk Street )
កាន់តែច្រើន លើសសប្ដាហ៍មុនៗ មិនតិចជាងពិធីបុណ្យអុំទូកនោះទេ ធ្វើឱ្យផ្លូវថ្មើជើងដែលបានបង្កើតឱ្យមានជាលើកដំបូងនៅរាជធានីភ្នំពេញនេះក្លាយជាសមុទ្រមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមបណ្តាញសង្គមហ្វេសបុករបស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានសរសេររៀបរាប់កាលពីយប់ថ្ងៃអាទិត្យ ទី២២មិថុនា ថា «ថ្ងៃនេះ បងប្អូនអញ្ជើញមកគាំទ្រ Walk Street កាន់តែច្រើន លើសថ្ងៃមុនៗ មិនតិចជាងពិធីបុណ្យអុំទូកទេ សមុទ្រមនុស្ស។ សូមជូនពរបងប្អូនសុខភាពល្អ អញ្ជើញដើរលេងកម្សាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព»។

ផ្លូវថ្មើរជើង( Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នបានជាង៥ខែនេះ ពិតជាទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

លោក ហួត ហៃ៖ ផ្លូវថ្មើរជើងមានអ្នកគាំទ្រកាន់តែច្រើនមិនតិចជាងពិធីបុណ្យអុំទូកទេ

ព័ត៌មានជាតិ៧ នាទីutes មុន

សេដ្ឋី​កសិកម្ម​នៅ​ស្រុក​ស្ទឹងត្រង់ គ្រោង​បង្កើត​រោងចក្រ​​ផលិត​ស្រោមដៃថែមទៀត បង្កើត​ការងារ​រាប់រយ​​កន្លែង

ព័ត៌មានជាតិ២២ នាទីutes មុន

យុទ្ធសាស្ត្រគំរាមរបស់ថៃ សម្ដេច ហ៊ុន ម៉ាណែត ថា កម្ពុជាមិនខ្លាច ហើយអាចកំដរលេងបាន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ប្រតិកម្ម​នានា​លើ​លោក ជុំវិញ​ការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

សមាជិក​ណាតូ​​យល់​ព្រម​ដំឡើង​ចំណាយ​យោធាដល់ ៥% លើកលែង​តែ​អេស្ប៉ាញ

Sokha Hotels

ព័ត៌មានពេញនិយម