Connect with us

ព័ត៌មានអន្ដរជាតិ

ផែថថាន ប្រឈម​ជម្រើស​​​​ដំណោះស្រាយ​នយោ​បាយ​​​​ដ៏​តាន​តឹងបំផុត​

បានផុស

នៅ

រដ្ឋាភិបាល​ចម្រុះបច្ចុប្បន្ន​​របស់ថៃ​ដឹកនាំ​ដោយ​គណបក្សភឿថៃ បាន​ប្រឈម​​​​​ការ​តតាំង​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំងផង​ និង​ រលក​នៃ​ការ​តវ៉ា​​ពីខាងក្រៅ​ចំពោះ​​ការ​ដឹកនាំរបស់​គណបក្ស​ភឿថៃ​ ជាពិសេស​នោះ​គឺ​ ការ​ប្រឈម​បណ្តឹង​របស់​សមាជិក​ព្រឹទ្ធសភាទៅកាន់​តុលាការ​ធម្មនុញ្ញដែល​មានអំណាច​ផុតលេខ​​​ដែល​ធ្លាប់ទម្លាក់​​អ​តីត​​នាយករដ្ឋមន្តី សេដ្ឋា ថាវីស៊ីន និង​ រំលាយគណបក្ស​ឈ្នះឆ្នោត​ជាដើម​​កាលពីឆ្នាំមុន​។​

នាយករដ្ឋមន្ត្រី​ចូលរួម​កម្មវិធី​តាំងបង្ហាញ​ម្សៅ​​គ្រឿងញៀន​ដែលរឹបអូស​បាន​។​ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ត្រឹម​តែ​រយៈពេល​២២​ខែ​កន្លង​មកនេះ រដ្ឋាភិបាល​ថៃ​​ដែល​កើត​ចេញ​ពី​​ការ​​ចង​សម្ព័ន្ធ​គណបក្ស​​ចំនួន១១ ​មាន​តំណាង​រាស្រ្ត​​ក្នុងសភា​​៣២៤ បាន​ប្តូរ​នាយករដ្ឋមន្ត្រី​ម្នាក់​រួច​ទៅ​ហើយ គឺ​ លោក សេដ្ឋា ថាវីស៊ីន​ ដោយ​ត្រូវបានដកចេញពីតំណែង បន្ទាប់ពីតុលាការ​ធម្មនុញ្ញ​ ​រកឃើញ​ថា​ អតីត​​នាយករដ្ឋមន្ត្រីរូបនេះ​បានរំលោភ​រដ្ឋធម្មនុញ្ញ ដោយតែងតាំងមេធាវី​ស្និទ្ធ​​លោក​ ថាក់ស៊ីន ​ដែលធ្លាប់ជាប់ពន្ធនាគារ ទៅ​​​ក្នុង​គណៈរដ្ឋមន្ត្រី​ថៃ​​។

​ការ​សម្រេចទម្លាក់​នាយក​​រដ្ឋមន្ត្រី​ថៃ​​​​​​របស់​តុលាការ​​​ធម្មនុញ្ញថៃ​នាដើមខែសីហា​ឆ្នាំ​មុន​នេះ ​បាន​កើតឡើងមួយសប្តាហ៍បន្ទាប់ពីតុលាកា​រដដែល​នេះ បានរំលាយគណបក្សឆ្ពោះទៅមុខ​ (Move Forward) ដែលជាគណបក្ស​​​ឈ្នះការបោះឆ្នោត​​ច្រើនបំផុត​ នៅក្នុងការបោះឆ្នោតកាលខែ​ឧសភា​ឆ្នាំ​២០២៣ និងបានហាមប្រាម​មេដឹកនាំរបស់​​គណបក្ស​នេះ​ ពី​ការ​ធ្វើ​នយោបាយរយៈពេល១០​​ឆ្នាំ។

​​ក្នុង​មួយសប្តាហ៍ចុងក្រោយ​នេះ នយោបាយ​ថៃ​បាន​ផ្ទុះ​កក្រើក​ជាផ្ទៃក្នុង​​ជាថ្មី ​ក្នុង​​ពេលដែល​គណបក្ស​​ដឹកនាំរដ្ឋាភិបាល ​មានផែនការ​រុះរើ​គណៈរដ្ឋមន្ត្រី រហូត​ដល់​ចលនា​ទាមទារ​​ ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពីអំណាច ការរំលាយសភា និង បរិបទ​មួយដែល​គេ​មើល​ឃើញថា ប្រទេសថៃ​​តែ​ង​ជួប​ប្រទះញឹកញាប់នោះ គឺ​ លទ្ធភាព​នៃការ​ធ្វើរដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលដោយ​ប្រកាសដាក់​ប្រទេស​ក្នុងគ្រាអាសន្ន​​។

​បើ​ប្រទេសថៃជួប​ប្រទះនូវហេតុការណ៍​ណាមួយខាងលើ​ តើ​អ្វីជាដំណោះស្រាយ​នយោបាយ​?

នាយករដ្ឋមន្ត្រី ផែថងថាន បាន​ទៅ​​យក​ចិត្តមេទ័ព​​​​នៅ​ខេត្តអ៊ូប៊ុន ក្រោយបែកធ្លាយសំឡេង។ FB

ការរុះរើគណៈរដ្ឋមន្ត្រី៖ រដ្ឋាភិបាល​​ថៃ​ដឹកនាំ​​ដោយ​គណបក្ស​​​ភឿថៃ​បច្ចុប្បន្ន​​កំពុង​ប្រើប្រាស់​ជម្រើស​នេះ ដោយ​ការ​ស្នើ​ដក​ក្រសួង​​​​មហាផ្ទៃ​ពី​គណបក្ស​​ ភូមិចៃ​ថៃ (Bhumjaithai) ​​ដែល​មាន​សមាជិក​សភា​​៦៩​រូប​​​ស្ថិតក្នុងរដ្ឋាភិបាល​ចម្រុះ ប៉ុន្តែ​ត្រូវ​ប្រគល់​ក្រសួង​​​​​​សុខាភិបាល​​សាធារណៈ​ និង​តំណែង​នៅ​ក្នុង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទៅកាន់​គណបក្ស​​នេះ​វិញ។ ប៉ុន្តែ​​គណបក្ស​ភូមិចៃ​ថៃ បាន​ច្រាន​ចោល​សំណើនេះ ដោយ​ប្រកាសដក​ខ្លួន​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ ធ្វើឲ្យ​រដ្ឋាភិបា​ល​ស្ទើរតែ​អស់​សុពលភាព​​ដោយសារ​តំណាង​រាស្រ្ត​​​ក្នុងអំណាច​ស្ទើរតែ​ធ្លាក់​ក្រោម​​​មធ្យម​ភាគ​។ ទោះបី​យ៉ាងណា ​ក្នុង​ដំណាក់​កាល​ចុងក្រោយ​​មានការសម្របសម្រួល​​ឃើញថា គណបក្ស​​ដែលនៅក្នុងរដ្ឋាភិបាល​ចម្រុះ​ផ្សេង​ទៀត បាន​​បង្ហាញ​ការ​ប្តេជ្ញាចិត្តនៅ​ជាមួយគណបក្ស​ភឿថៃ។ ប្រការនេះ​ធ្វើឲ្យ​តំណាងរាស្រ្តក្នុងរដ្ឋាភិបាល​ចម្រុះ​បច្ចុប្បន្ន​មាន​លើ ២៤៨ ដែល​ជាមធ្យម​ភាគ​​សមាជិកសភា។ ជា​ជម្រើសដ៏តឹងតែងបំផុតក្នុងការធ្វើឱ្យរដ្ឋាភិបាលមានស្ថិរភាព ដែលអាចពាក់ព័ន្ធនឹងការផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួន ដើម្បីបំពេញចិត្តគណបក្សចម្រុះ។ យោង​ The Nation ដំណោះស្រាយ​ប្តូរ​រុះ​រើ​គណៈរដ្ឋមន្ត្រី​ថ្មី​នឹងចំណាយពេលប្រហែលពី ៧ទៅ ១៤ថ្ងៃ ប្រសិនបើមានការឯកភាពគ្នាយ៉ាងឆាប់រហ័ស។

ផ្លាស់ប្តូរនាយករដ្ឋមន្ត្រី៖ ​ចរន្ត​នៃ​ការ​​​ទាមទារ​ឲ្យ​​នាយករដ្ឋមន្ត្រី​ចុះ​ចេញពីអំណាច​​កំពុង​​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុងចំណោម​អ្នកតវ៉ា​​ មានបណ្តាញ​សិស្សនិស្សិត​ និងបណ្តា​ញសង្គមស៊ីវិល​ជាដើម។ ​​​ក្រៅពីនោះ គណបក្ស​ក្នុងរដ្ឋាភិបាលចម្រុះ​ខ្លះទៀត ​ក៏​បាន​ដាក់​ចេញ​ការ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី ផែថងថាន ​ស៊ីណាវ៉ាត្រ ចុះ​ចេញពីអំណាច​ផងដែរ។ ប្រសិនបើគណបក្សចម្រុះដកការគាំទ្រ ឬប្រសិនបើរដ្ឋាភិបាលលែងមានសំឡេងភាគច្រើននៅក្នុងសភា នាយករដ្ឋមន្ត្រីថ្មីអាចត្រូវបានស្នើ​បេក្ខភាព​ថ្មី​។ នេះនឹងតម្រូវឱ្យមានការបោះឆ្នោតនៅក្នុងសភាជាន់ទាប ដោយបេក្ខជន​នាយករដ្ឋមន្ត្រី​ដែលត្រូវបានតែងតាំងត្រូវការយ៉ាងហោចណាស់ ២៤៨ សំឡេង (ដែលជា​សំឡេង​ភាគច្រើន)។ ​សារ​ព័ត៌មាន​ The Nation ផ្សាយថា​​ ដំណើរការនេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែល ៣០ទៅ ៤៥​ថ្ងៃ។

ការរំលាយសភា៖ ​តំណាងរាស្រ្តគណបក្ស​ប្រឆាំង​​ក្រៅរដ្ឋាភិបាល​ខ្លះបាន​ដាក់​ការទាមទារ​​​ឲ្យរដ្ឋាភិបាល​​របស់​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រំលាយសភា​ ដើម្បី​បញ្ចៀស​ការ​​ធ្វើរដ្ឋប្រហារដោយ​យោធា ដែល​ប្រទេសថៃ​​ជួប​ប្រទះ​​​​ជាញឹក​ញាប់​ក្នុងប្រវត្តិសាស្រ្ត​របស់ខ្លួន។ ប្រសិនបើជម្លោះ​នយោបាយ​ថៃ​​នៅតែមិនអាចដោះស្រាយបាន ​ការ​រំលាយសភា​​អាចជា​​ជម្រើស​មួយ​​របស់​គណបក្ស​ភឿថៃដើម្បី​បើក​ផ្លូវ​ឲ្យ​មា​ន​ការ​បោះឆ្នោតឡើងវិញ និងបញ្ជៀស​​ការ​ធ្វើរដ្ឋប្រហារយោធា ដែល​អាច​ប្រើពេលយូរ​​វិល​ទៅរក​អំណាច​ស៊ីវិល​វិញ។ តាម The Nation ​ក្រោយ​ការ​ប្រកាសរំលាយសភា ​​ប្រទេសថៃ​​នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោតសកល​ឡើង​វិញ​​ក្នុងរយៈពេល ៤៥ទៅ៦០​ថ្ងៃ។ នេះនឹងអនុញ្ញាតឱ្យសាធារណជនសម្រេចចិត្តតាមរយៈការបោះឆ្នោត​ជ្រើស​រើស​គណបក្ស​ដែល​ពួក​គេ​ពេញ​ចិត្តជាថ្មី​។ ​ដំណើរការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលទាំងមូលនឹងចំណាយពេលប្រហែលពី ៧៥ទៅ១០៥ថ្ងៃ។​

ជម្រើស​រដ្ឋប្រហារ៖ ជារឿយៗ ប្រទេសថៃ​​កើត​​មាន​រដ្ឋ​ប្រហារ​នៅពេលដែលភាពជាប់គាំងនយោបាយឈានដល់ការជាប់គាំង ដែល​ជាធម្មតាកើតឡើងដោយការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ឬដឹកនាំដោយយោធា។ ប្រសិនបើរឿងនេះកើតឡើង វាត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីសាធារណជន និងសហគមន៍អន្តរជាតិ ដែលវានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងទំនុកចិត្តអន្តរជាតិ។ ក្នុងអំឡុង​ពេល​​​​​ផ្ទុះ​​​​​​ភាព​ចលាចល​​នយោបាយ​ក្នុងប្រទេសថៃ​ក្នុងមួយសប្តាហ៍​ចុងក្រោយនេះ មាន​ការ​អំពាវនាវ​មិន​ឲ្យ​មាន​រដ្ឋ​ប្រហារ​យោធា​ឡើយ ព្រោះ​វាប៉ះពាល់​ដល់វិស័យទេសចរណ៍ធ្ងន់ធរ៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម